Connect with us

ព័ត៌មានជាតិ

លោក ទៀ សីហា ណែនាំសមាសភាពពាក់ព័ន្ធ រួមគ្នាអនុវត្តផែនការ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា សីហា សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តសៀមរាប បានណែនាំសមាសសភាពពាក់ព័ន្ធ ឱ្យបន្តរួមគ្នាអនុវត្តផែនការដណ្តើមបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤។ ការណែនាំនេះ ធ្វើឡើងក្នុងពិធី ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោះអសកល ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសសំណេះសំណាល នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ការទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក រួមជាមួយនឹងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោត ដ៏មានសារសំខាន់នេះ។

បន្ថែមពីនេះ លោកបានណែនាំ ឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវ បន្តសាមគ្គីភាព ដោយទទួលខុសត្រូវខ្ពស់ បន្តថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះ ឯកសារបោះឆ្នោត បន្តរួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ដើម្បីបន្តជម្រុញ និងលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តពង្រឹងបាន នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យនាំមកវិបុលសុខវិបុលភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចអង្គពិធីទាំងមូលបានធ្វើការគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់នឹងបើកការដ្ឋានក្នុងពេលឆាប់ៗនេះផងដែរ។

ចំណែក លោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាអនុប្រធានគណៈកម្មាធិការនៃគណៈបក្សប្រជាជនកម្ពុជាខេត្ត បានលើកឡើងថា គោលបំណង នៃកិច្ចសំណេះសំណាល ជាមួយសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កត់ ដែលជាអង្គបោះឆ្នោត គឺដើមី្បពង្រឹងគោលជំហររបស់មន្ត្រីគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតឱ្យទទួលជោគជ័យ។

លោកបានឱ្យដឹងថា  ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទាំងអស់មានចំនួន ១៣ការិយាល័យ ស្ថិតនៅតាមក្រុង ស្រុកទាំង១៣ ដោយក្នុងមួយការិយាល័យបោះឆ្នោត មានហិបឆ្នោតចំនួន២ និងសន្លឹកឆ្នោត ២ប្រភេទ គឺ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក។ ចំពោះ អង្គបោះឆ្នោតសរុប ៦៦៨ រូប (ស្រី១៧៤រូប) ក្នុងនោះ គណបក្សប្រជាជនកម្ពុជា មានចំនួន ៥១៤រូប (ស្រី១៥១រូប) គណបក្សភ្លើងទៀន មានចំនួន ១៥៣រូប (ស្រី២៣រូប) និងគណបក្សខ្មែររួបរួមជាតិ មានចំនួន ១រូប។

សូមបញ្ជាក់ថា នេះគឺជាថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក នៅខេត្តសៀមរាប៕

អត្ថបទ៖ គឿន វេត

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម