Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី នឹង​ទទួល​បាន​វ៉ាក់សាំង​ជិត​៤​ពាន់​ដូ​ស ត្រៀមចាក់​មន្ត្រី​សុខាភិបាល និង​ នគរបាល​មុនគេ​

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​រតនគិរី​នេះ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នឹង​មកដល់​ខេត្ត​រតនគិរី​នៅ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២១ ខាងមុខនេះ ចំនួន ៣.៦០០​ដូ​ស ហើយ​អ្នក​ដែល​ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​មុនគេ​បង្អស់​ គឺ មន្ត្រី​សុខាភិបាល ចំនួន​៥២០​នាក់ និង​នគរបាល ១.៣០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក​លោក អ៊ូ ដេ​ត ប្រធាន​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ​នៃ​មន្ទីរពេទ្យ​ខេត្តរ​តនគិរី​បាន​ឲ្យ​ដឹង​ថា សម្រាប់​មណ្ឌល​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ត​រតនគិរី មាន​២​ទីតាំង ១- ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​នេះ​ផ្ទាល់​តែម្តង និង​២- នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​លោក​ប្រធាន​កម្មវិធី​រូបនេះ ​ក៏បាន​ស្នើ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ត្រូវ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់​ចូលរួម​គោរព​គោលការណ៍​ក្នុង​ការ​ទទួល​វ៉ាក់សាំង ដោយ​ការ​ផ្តល់ព័ត៌មាន​សុខភាព​ឲ្យ​បានជា​ក់លាក់ និង​តម​អាហារ​ក្រោយពេល​ទទួល​វ៉ាក់សាំង ហើយ​លោក​ក៏​សំណូមពរ​ឲ្យ​ចូលរួម​ទទួល​វ៉ាក់សាំង​ទាំងអស់គ្នា ពីព្រោះ​គ្រូពេទ្យ មន្ត្រីនគរបាល និង​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​គឺជា​សាមី​បុគ្គល​ដែល​ប្រឈមមុខ​ខ្លាំង​ទៅ​និង​ការឆ្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន

សូមចុចអាន៖ ​ស្ត្រីខ្មែរ​ម្នាក់​មានកូនតូចៗផង​ ទៅញាំុបាយជាមួយមិត្តភក្តិ ឆ្លងកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ​ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ច​ព្រមព្រៀង

Sokha Hotels

ព័ត៌មានពេញនិយម