ព័ត៌មានជាតិ
ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ផ្សារអូរឫស្សីមានភ្ញៀវចេញចូលប្រមាណ ៤០ ទៅ ៥០%
ក្រោយពីមានការផ្ទុះឡើងជាថ្មីនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបានធ្វើឲ្យផ្សារអូរឫស្សីទាំងមូលកាត់បន្ថយជាច្រើននូវភ្ញៀវចេញចូលក្នុងផ្សារ ហើយចំនួនតូបក៏បានថយចុះផងដែរ ។ ទន្ទឹមនឹងនេះ គណៈកម្មការផ្សារអូរឫស្សីបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីយ៉ាងម៉ឺងម៉ាត់បំផុត ។

ប្រធានគណៈកម្មការផ្សារអូរឫស្សី លោក ហ៊ត វ៉ាន់ធី បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៥កុម្ភៈនេះថា ផ្សារអូរឫស្សី ក្រោយពីមានការផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ភ្ញៀវចេញ ចូលផ្សារអូឬស្សីបានថយចុះយ៉ាងខ្លាំងផងដែរ ដោយបច្ចុប្បន្ននេះមានភ្ញៀវចេញ ចូលផ្សារប្រមាណជា៤០ទៅ៥០ភាគរយប៉ុណ្ណោះ។ ចំណែកឯអាជីវករអ្នកលក់ដូរវិញមានប្រមាណ៧០% ដោយអ្នកខ្លះជួលតូបគេ ហើយនៅពេលលក់មិនសូវដាច់ ពួកគាត់បង្ខំចិត្តបិទតូបតែម្ដង។
លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារអូរឫស្សី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបានអនុវត្តនូវវិធានការជាច្រើនដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយយើងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ដាក់អាកុលលាងដៃ រក្សាគម្លាតសុវត្ថិភាព ឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”ចំនួន១២គោលដៅ នៅតាមច្រកសំខាន់ៗមួយចំនួននៃផ្សារអូរឫស្សី ។

លោកបញ្ជាក់ផងដែរថា ចំពោះការស្កេន QR Code “ទប់ស្កាត់កូវីដ Stop Covid”មិនបានលទ្ធផលយើងឲ្យពួកគាត់ដាក់លេខទូរស័ព្ទ អាសយដ្ឋាន កត់ត្រាចូលសៀវភៅ ដើម្បីយើងងាយស្រួលក្នុងការរុករកគាត់ខណៈដែលមានបញ្ហាអ្វីកើតឡើង ពាក់ព័ន្ធនឹងជំងឺកូវី-១៩នេះ ។
គណៈកម្មការផ្សារ បានយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវវិធានការ របស់ក្រសួងសុខាភិបាលនិងអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនធ្វើយ៉ាងណាយើងរួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ ៕
អត្ថបទ ៖ ស្រីរ័ត្ន






-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?