Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់មន្ត្រីថ្មីទើបបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ថា “ការងារ​ចំពោះ​មុខ​មាន​ច្រើន និង​មិន​ងាយស្រួល​ពេក​នោះ​ទេ”

បានផុស

នៅ

មាន​ប្រសាសន៍​ទៅ​កាន់ សិស្ស​មន្ត្រី​ជាន់​ខ្ពស់ និង​សិស្ស​មន្ត្រី​ក្រមការ ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ហើយ​បាន​ចាប់​ប៉ុស្តិ៍​នៅ​ក្រសួង​មុខងារ​សាធារណៈ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​លើក​ឡើង​អំពី​ទំហំ​ការងារ និង​ទំនួល​ខុសត្រូវ​របស់​មន្ត្រីរាជការ​នៅ​ក្រសួង​មុខងារ​សាធារណៈ​ទាំងអស់​ថា “ការងារ​ចំពោះ​មុខ​មាន​ច្រើន ហើយ​មិន​ងាយស្រួល​ពេក​នោះ​ទេ​”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ដូច្នេះ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​របស់​ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួង​អធិការកិច្ច លើ​កិច្ច​សហប្រតិបត្តិការ​បណ្ដុះបណ្ដាល លើក​កម្ពស់​សមត្ថភាព​ថ្នាក់​ដឹកនាំ និង​មន្ត្រី នៅ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​រសៀល​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ ២០២៤។

ក្នុង​ពិធី​ចុះ​អនុស្សរណៈ បាន​អញ្ជើញ​សិស្ស​មន្ត្រី​ជាន់ខ្ពស់ និង​សិស្ស​ក្រមការ ដែល​បាន​ចាប់​ប៉ុស្តិ៍​ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួង​អធិការកិច្ច សរុប​ចំនួន ៣៩ រូប ផង​ដែរ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បន្ថែម​ថា មិន​ថា​មន្ត្រី​ថ្មី​ដែល​ទើប​បញ្ចប់​ការ​សិក្សា មន្ត្រី​ដែល​កំពុង​បំពេញ​ការងារ ឬក៏​មន្ត្រី​ថ្មី មន្ត្រី​ចាស់​នោះ​ទេ សំខាន់​ការងារ​អនុវត្ត​ជាមួយគ្នា ត្រូវ​តែ​ធ្វើឡើង​ក្នុង​ស្មារតី ជវភាព នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ ពោល​គឺ​ការ​សហការ​ការងារ​ជាមួយគ្នា ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​នូវ​សមិទ្ធផល​រួម ដើម្បី​ក្រសួង ដើម្បី​ប្រទេសជាតិ និង​ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម