Connect with us

ព័ត៌មានជាតិ

គណៈសង្ឃនាយក នឹងរៀបចំព្រះរាជពិធីបដិបត្តិសមាធិ និងមហាបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេច ទេព វង្ស នៅ​ថ្ងៃ​ទី ២៧ ឧសភា

បានផុស

នៅ

គណៈ​សង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​ព្រះ​រាជពិធី​បដិបត្តិ​សមាធិ និង​មហា​បង្សុកូល ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០២៤ នា​ខាងមុខ​វត្ត​ឧណ្ណាលោម សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ក្នុង​ព្រះ​រាជពិធី​នេះ​ផង​ដែរ។

តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា គណៈ​សង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​ព្រះ​រាជពិធី​បដិបត្តិ​សមាធិ និង​មហា​បង្សុកូល ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេច​ព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០២៤ នៅ​ខាង​មុខ​វត្ត​ឧណ្ណាលោម សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បញ្ចៀស​បាន​នូវ ការ​កកស្ទះ​ចរាចរ​ក្នុង​ព្រះ​រាជពិធី​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​បញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន​នូវ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០២៤ ចាប់ពី​ម៉ោង ១២:០០ នាទី រហូតដល់​បញ្ចប់​ព្រះរាជ​ពិធី តាមតម្រាយ​ផ្លូវ​ដូច​ខាង​ក្រោម ៖

-បង្វែរ​ទិស​ចរាចរ​កំណាត់​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់ពី​វិថី​ខេមរភូមិន្ទ (​ផ្លូវ​លេខ ១៣០) កែង​តីរវិថី ព្រះស៊ីសុវត្ថិ រហូតដល់​វិថី​ឧកញ៉ា​ឈុន (​ផ្លូវ​លេខ ២៤០) កែង​តីរវិថី​ព្រះស៊ីសុវត្ថិ​

-បង្វែរ​ទិស​ចរាចរ​កំណាត់​មហាវិថី​សម្តេច​សុធារស ចាប់ពី​វិថី​តេ​ជោ​ដំ​ឌិន (​ផ្លូវ​លេខ​១៥៤) កែង​មហាវិថី សម្តេច​សុធារស រហូតដល់​ផ្លូវ​លេខ ១៧៨ កែង​មហាវិថី​សម្តេច​សុធារស​

-បង្វែរ​ទិស​ចរាចរ​កំណាត់​វិថី​តេ​ជោ​ដំ​ឌិន (​ផ្លូវ​លេខ ១៥៤) ចាប់ពី​តីរវិថី​ព្រះស៊ីសុវត្ថិ កែង​វិថី​តេ​ជោ ដំ​ឌិន រហូតដល់​ផ្លូវ​លេខ ១៣ កែង​វិថី​តេ​ជោ​ដំ​ឌិន​

-បង្វែរ​ទិស​ចរាចរ​កំណាត់​ផ្លូវ​លេខ ១៣ ចាប់ពី​វិថី​តេ​ជោ​ដំ​ឌិន (​ផ្លូវ​លេខ ១៥៤) កែង​ផ្លូវ​លេខ ១៣ រហូត​ដល់​ផ្លូវ​លេខ ១៧៨ កែង​ផ្លូវ​លេខ ១៣។

អាស្រ័យហេតុនេះ សូម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ខាងលើ មេត្តា​ជ្រាប យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​ខាងលើ ដោយ​ក្ដី​អនុគ្រោះ។ ក្រោយ​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យ​ចរាចរ​ជា​ធម្មតា​វិញ៕

អត្ថបទ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ វិនាទី មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម