ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំណែនាំសាលាចំណេះទូទៅនិងបច្ចេកទេស កែលម្អកម្មវិធីសិក្សាឆ្លើយតបតម្រូវការទីផ្សារការងារ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានណែនាំដល់សាលាចំណេះទូទៅ និងបច្ចេកទេសត្រូវកែលម្អកម្មវិធីសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវជំនាញដែលទីផ្សារត្រូវការនាពេលបច្ចុប្បន្ននិងទៅអនាគត។

ក្នុងដំណើរទស្សនកិច្ច ស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៧ ឧសភា លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀនទ្រឹស្ដីត្រូវផ្សារភ្ជាប់នឹងការអនុវត្តផ្ទាល់ហើយការអប់រំបច្ចេកទេសត្រូវពិនិត្យឡើងវិញ លើជំនាញដែលទីផ្សារត្រូវការ ដោយកែលម្អកម្មវិធីសិក្សាឱ្យត្រូវតាមជំនាញ។
លោកបន្តថា ការប្រើប្រាស់ឯកសារវិធីសាស្ត្របង្រៀនដែលក្រសួងបានផលិត និងដាក់ឱ្យអនុវត្តនាពេលកន្លងមក ពង្រឹងការបង្រៀន និងរៀន ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដែលឈានទៅបង្កើនអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងត្រៀមខ្លួនរួចស្រេចសម្រាប់ការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ស្វែងយល់ និងទៅទស្សនកិច្ចសិក្សានៅសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិជាដើម ដើម្បីកែលម្អការប្រើប្រាស់សម្រាប់ការបង្រៀននិងរៀន និងវិធីសាស្ត្របង្រៀន STEM។

សម្រាប់ការកែលម្អបរិស្ថាន គណៈគ្រប់គ្រងសាលាអាចពិចារណារៀបចំដាំដើមឈើ និងផ្កាគ្រប់មុខ ដែលមានក្នុងប្រទេសកម្ពុជាដើម្បីបង្កើតជាសួនរុក្ខជាតិចម្រុះ។
យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រីបានបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងពីគ្រប់ភាគគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដោយរក្សាបរិស្ថានស្អាតល្អ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅរក្សាស្ថានភាពដើម ដូចការសាងសង់ដំបូង និងថែរក្សា កែលម្អ ជួសជុល និងបានថ្លែងអំណរគុណដល់គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ក្នុងការដឹកនាំគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន និងការសិក្សារបស់កូនចៅ ទាំងកម្មវិធីសិក្សាចំណេះទូទៅ និងបច្ចេកទេស៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ