Connect with us

ព័ត៌មានជាតិ

កម្ពុជា​តែង​គោរព​លើអធិបតេយ្យភាព​ប្រទេស​ជា​មិត្ត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ពិសេស​ការ​គោរព​ ចំពោះ​ធម្មនុញ្ញ​អាស៊ាន​

បានផុស

នៅ

នាយ​ឧត្ដមសេនីយ៍​វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ អគ្គមេបញ្ជាការ បាន​ថ្លែង​លើកឡើងថា​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​តែង​គោរព​លើ​អធិបតេយ្យភាព​ប្រទេស​ជា​មិត្ត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ពិសេស​ការ​គោរព​ចំពោះ​ធម្មនុញ្ញ​អាស៊ាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ថ្លែង​បែបនេះ​ ខណៈ​ពេល​អនុញ្ញាត​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី THURA HLA MIN អនុព័ន្ធយោធា​ថ្មី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​កាលពី​ម្សិល​មិញ​នៅ​អគ្គបញ្ជាការដ្ឋាន​។ ក្នុងជំនួប​សម្តែង​ការគួរសម ដែល​បាន​ធ្វើឡើង​នៅ​អគ្គបញ្ជាការដ្ឋាន​ឧ​ត្ត​ម​សេនីយ៍​ត្រី THURA HLA MIN បាន​សម្តែង​នូវ​ក្តី​មោទកភាព ដែល​បានម​ក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ដោយ​ក្នុង​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងអំណរគុណ​ដល់​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កម្មសិក្សា​មី​យ៉ាន់​ម៉ា កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​ការពារជាតិ​។

​លោក​អនុព័ន្ធយោធា​ថ្មី​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ជម្រាបជូន​អគ្គមេបញ្ជាការ ពី​សភាពការណ៍​មួយចំនួន​ដែល​កំពុង​កើត​មាននៅ​សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ឲ្យ​មាន​សេរីភាព​ត្រឹមត្រូវ និង​ធានា​ដល់​គោលនយោបាយ​បរទេស​។ ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការស្វាគមន៍​ចំពោះ​អនុព័ន្ធយោធា​ថ្មី​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​នាយ​ឧត្ដមសេនីយ៍ បាន​គូសបញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា និង កម្ពុជា ធ្លាប់​មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំងពី​ឆ្នាំ​១៩៥៥ ដែល​ទំនាក់ទំនង​នេះ​ មាន​ភាព​ល្អប្រសើរ ទាំង​វិស័យ​នយោបាយ និង យោធា​។ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើង​នូវ​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ តែង​គោរព​លើ​អធិបតេយ្យភាព​ប្រទេស​ជា​មិត្ត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ពិសេស​ការគោរព​ចំពោះ​ធម្មនុញ្ញ​អាស៊ាន​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​មានជំនឿថា នៅពេល​ខាងមុខ សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា និង​រក្សាបាន​នូវ​ស្ថេរភាព​ល្អ​ឡើងវិញ ហើយ​អ្វីដែល​កងទ័ព​ប្រទេស​ទាំងពីរ​ត្រូវ​ប្រកាន់​ភ្ជាប់​ទៅ​ថ្ងៃ​ខាងមុខ គឺ​ការទំនាក់ទំនង​ល្អ​ជាមួយគ្នា ទាំង​ការផ្លាស់ប្តូរ​ពត៌មាន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆ្លងដែន ក៏ដូចជា​កិច្ចសហការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម