ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ ការបញ្ជូនពលរដ្ឋទៅធ្វើការក្រៅប្រទេស ទទួលបានទាំងចំណូល និងជំនាញ ដើម្បីសេដ្ឋកិច្ចជាតិ
អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ការបញ្ជូនពលរដ្ឋឱ្យទៅធ្វើការនៅក្រៅប្រទេស គឺជាការចល័តកម្លាំងពលកម្មដែលទទួលបានទាំងចំណូល និងជំនាញ ដើម្បីជួយជំរុញដល់សេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី បានលើកឡើងថា ការបង្កើតការងារខាងក្នុងប្រទេស គឺជាអាទិភាពចម្បង ប៉ុន្តែយើងក៏ទទួលស្គាល់ថា ការរៀបចំ និងការបង្កើតការងារនៅក្រៅប្រទេស ក៏ជាការចាំបាច់មួយ ដើម្បីជាជម្រើសដល់ប្រជាពលរដ្ឋអាចជម្រើសការងារធ្វើតាមបណ្ដាប្រទេសដទៃ ជាអាទិ៍ដូចនៅប្រទេសកូរ៉េ ជាដើម។
ជុំវិញការចោទប្រកាន់ថា នាយករដ្ឋមន្ត្រីកម្ពុជាមកអួតតែពីការបញ្ជូនខ្មែរឱ្យមកធ្វើការស្រុកគេ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្លើយតបថា មានតែប្រទេសដែលហ៊ុមព័ទ្ធសេដ្ឋកិច្ចប៉ុណ្ណោះ ទើបមិនឱ្យប្រជាពលរដ្ឋចេញទៅក្រៅ។ សម្ដចធិបតី បញ្ជាក់ថា ការបញ្ជូនពលរដ្ឋឱ្យទៅធ្វើការនៅក្រៅប្រទេស គឺមិនមែនជារឿងមិនធម្មតានោះឡើយ ដែលគ្មានប្រជាជនចល័តនោះ ផ្ទុយទៅវិញ ប្រទេសនៅវិញពិភពលោកតែងមានការចល័តកម្លាំងពលកម្មទៅវិញទៅមក។
សម្ដេចធិបតី បានបន្ថែមថា ក្នុងដំណាក់កាលនៃសកលភាវូបនីយកម្ម ការចុះកិច្ចព្រមព្រៀងលើពាណិជ្ជកម្មសេរី មានគោលដៅធ្វើយ៉ាងណាឱ្យលំហូរនៃផលិតផល លំហូរនៃមូលធនមនុស្សឱ្យបានស្រួល ដើម្បីប្រទេសដែលខ្វះពលកម្ម អាចជ្រើសយកកម្លាំងពលកម្មពីប្រទេសផ្សេងទៀត។
សម្ដេចធិបតី បានលើកឡើងពីអត្ថប្រយោជន៍ដែលប្រទេសដែលបញ្ជូនពលករទទួលនោះ គឺការលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋ តាមរយៈការទទួលបានប្រាក់ខែខ្ពស់ ហើយថែមទាំងទទួលបានជំនាញ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការបើកច្រក និងរកទីផ្សារការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលករ ឬ យកប្រជាជនទៅធ្វើជាខ្ញុំគេ ហើយក៏មិនបានបង្ខំដែរ។ ជាក់ស្ដែង ការបញ្ជូនពលរដ្ឋឱ្យទៅធ្វើការនៅប្រទេស ក៏មិនមែនឱ្យទៅដាច់តែលតោលតែឯងដែរ គឺរាជរដ្ឋាភិបាល មានយន្តការគាំពារជាប់ជានិច្ច៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង