រដ្ឋមន្ត្រី ណែនាំ​ឲ្យ​ស្ដារ​ផលិតកម្ម​ស្រូវ​ នៅ​ខេត្ត​កំពង់ឆ្នាំង ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី ណែនាំ​ឲ្យ​ស្ដារ​ផលិតកម្ម​ស្រូវ​ នៅ​ខេត្ត​កំពង់ឆ្នាំង ​

Published

on

ដំណាំស្រូវ ប្រមាណជាង១០០០ហិកតា ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​​ថា ទឹកជំនន់​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ប្រមាណ ១ ៣៨៣ ហិកតា និងផ្ទៃដីខូចខាត ចំនួន ៩២៨ ហិកតា​ នៅក្នុង ៥ស្រុក និង​ក្នុង​ក្រុង​កំពង់ឆ្នាំង។

បច្ចុប្បន្ន មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង​ កំពុង​ចុះ​ស្រង់​តួលេខ ចំនួន​គ្រួសារ រងគ្រោះ​ បន្ទាប់មក​រាយការណ៍​ជូន​ក្រសួង និង​លើក​សំណើ សុំ​ពូជស្រូវ​យក​មក​ចែកចាយ​ជូន​កសិករ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ស្ថានភាព​តាម​បណ្ដា​ខេត្ត ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នាព្រឹកថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ២០២០​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឲ្យ​មន្ទីរ​ចុះ​ពិនិត្យ និង​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់ និង​ទាន់​ពេល​វេលា ដើម្បី​រៀបចំ​កម្មវិធី​ចុះ​អន្តរាគមន៍ ចែក​ពូជស្រូវ​ជូន​ដល់​គ្រួសារ​ ដែល​រង​គ្រោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចាប់​ផ្តើម ​ស្ដារ​ផលិតកម្ម​ស្រូវ ឡើង​វិញ​។

​សូម​បញ្ជាក់​ថា បណ្ដា​ខេត្ត ក្រុង ជាច្រើន ក្នុង​ប្រទេស​កម្ពុជា  បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់ ​ក្នុង​នោះ​បង្ក​ផល​ប៉ះពាល់​​ជា​ច្រើន​ដល់​ស្រែ ចម្ការ។

យ៉ាងណាក៏ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ខេត្ត​បន្ទាយមានជ័យ នាពេលថ្មីៗនេះថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ពូជស្រូវ ប្រមាណ២០០០តោន ដើម្បី​ចែក​ជូន​ដល់​កសិករ​រងគ្រោះ ស្ដារ​ផលិតកម្ម​ស្រូវ​ឡើង​វិញ ផង​ដែរ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

ជីវិតកម្សាន្ដ6 hours ago

នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ

ព័ត៌មានជាតិ8 hours ago

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ លុបបំបាត់​យានយន្ត ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ8 hours ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ8 hours ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានពេញនិយម