ព័ត៌មានជាតិ
នាំអាជីវករផ្សាររកាកោង មួយគ្រួសារ ទៅធ្វើចត្តាឡីស័ក មានកូនធ្វើការនៅកោះពេជ្រ
សមាជិកក្រុមគ្រួសាររបស់លោក ហែម ឈៀង រស់នៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មានគ្នា៨នាក់ ដែលមានកូនធ្វើការនៅកោះពេជ្រ ត្រូវអាជ្ញាធរបញ្ជូនទៅធ្វើចត្តាឡីស័កនៅក្នុងវិទ្យាល័យសិរីមង្គល ស្រុកមុខកំពូល ខេត្តកណ្តាល។
ការចាត់វិធានការបន្ទាន់នេះ ត្រូវបានអាជ្ញាធរអះអាងថា ដើម្បីបង្ការការពារ ព្រោះមានសមាជិកគ្រួសារនេះធ្វើការនៅកោះពេជ្រ ជាគោលដៅដែលត្រូវប្រុងប្រយ័ត្ន។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា លោក ហែម ឈៀង គឺជាអាជីវករលក់ដូរនៅផ្សាររកាកោង ស្រុកមុខកំពូលដែលមានកូនធ្វើការនៅកោះពេជ្រ ដែលជាចំណុចសង្ស័យរបស់មន្រ្តីសុខាភិបាល។
“ឲ្យតែអ្នកធ្វើការនៅកោះពេជ្រអាជ្ញាធរត្រូវតែយកសំណាកដើម្បីឲ្យអស់ចិត្ត ប៉ុន្តែក៏មិនស្ថិតនៅក្នុងមុខសញ្ញាពាក់ព័ន្ធដោយផ្ទាល់នោះដែរ”។

អាជ្ញាធរខេត្តកណ្តាល បានយកវិទ្យាល័យសិរីមង្គល ធ្វើជាមណ្ឌលចត្តាឡីស័ក មានក្រុមគ្រួសារលោក ហែម ឈៀង ចំនួន ៨ នាក់ និងគ្រូពេទ្យធ្វើការនៅពេទ្យបង្អែករកាកោងម្នាក់និងកូនរបស់អ្នកគ្រូពេទ្យម្នាក់។
លោកគួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា អ្នកជាប់ចត្តាឡីស័កទាំង ១០ នាក់ មានការប៉ះពាល់ដោយប្រយោល ហើយការអនុវត្តនេះគ្រាន់តែជាវិធានាការប្រុងប្រយ័ត្នជាមុនប៉ុណ្ណោះ។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងដែរថា ខេត្តកណ្តាលមានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន៩៤២នាក់ស្រី៥០៧នាក់និងបានយកសំណាកទៅធ្វើតេស្តចំនួន៧០៩នាក់ក្នុងនោះមាន១៨នាក់ឆ្លងជំងឺកូវីដ១៩។
ក្នុងចំណោម៩៤២នាក់នាក់នោះ បានបញ្ជួនទៅធ្វើចត្តាឡីស័កចំនួន១៩៨នាក់និង៦៩៧នាក់ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត