Connect with us

ព័ត៌មានជាតិ

ភ្លៀង ខ្យល់ រន្ទះ បានបំផ្លាញផ្ទះពលរដ្ឋ និងផ្ដាច់ជីវិតក្មេងស្រីម្នាក់ នៅស្រុកមោងឬស្សី

បានផុស

នៅ

លំនៅឋានជាច្រើនខ្នងក្នុងស្រុកមោងឬស្សី ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញនៅក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា ព្រមទាំងបានផ្ដាច់ជីវិតក្មេងស្រីម្នាក់ផងដែរ ក្រោយពីមានភ្លៀងផ្គរ ខ្យល់កន្ត្រាក់ ក៏ស្រាប់តែមានរន្ទះបាញ់មកតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានបញ្ជាក់ថា គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីថ្ងៃទី១៧ និង១៨ ខែឧសភា ឆ្នាំ២០២៤ ដោយបានប៉ះពាល់ទៅលើឃុំចំនួន៣ ស្ថិតនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកអធិការបានបន្តថា នៅមុនពេលកើតហេតុគឺមានករណីភ្លៀង រលឹមស្រិចៗ លាយឡំនឹងខ្យល់កន្ត្រាក់ និងករណីរន្ទះបាញ់ កើតឡើងចំនួន ២លើក បណ្តាលឱ្យខូចខាតផ្ទះអស់មួយចំនួន ទៅលើឃុំចំនួន៣ គឺឃុំឬស្សីក្រាំង ឃុំម៉ោង និងឃុំរបស់មង្គល ព្រមទាំងបានឆក់យកជីវិតមនុស្ស ១នាក់។

លោកអធិការ ស គឹមឡុង បានសង្កត់ធ្ងន់ថា នៅពេលដែលមានរន្ទះកើតឡើងនោះ គឺមេឃបានធ្លាក់ភ្លៀងរលឹមស្រិចៗ តែប៉ុណ្ណោះ ប៉ុន្តែមានខ្យល់ខ្លាំងបានបោកបក់មកលើលំនៅឋានប្រជាពលរដ្ឋ ហើយនៅក្នុងពេលនោះដែរ ក្មេងស្រីអាយុ ១២ឆ្នាំ កំពុងគេងអង្រឹងលេងនៅខាងក្រោមផ្ទះក្បែរជីដូន ក៏ស្រាប់តែរន្ទះបានបាញ់មកតែម្ដង ទើបបណ្ដាលឱ្យក្មេងស្រីដែលកំពុងគេងអង្រឹងក្រោមផ្ទះស្លាប់ភ្លាមមួយរំពេច ចំណែកជីដូន ពុំមានកើតអ្វីនោះទេ។

នេះគឺជារឿងដ៏អកុសលមួយ ព្រោះក្មេងស្រីពុំបានចេញទៅវាលស្រែ ឬនៅក្រោមដើមឈើណាមួយឡើយ គឺនាងកំពុងគេងអង្រឹងនៅក្រោមផ្ទះតែបែរជាត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័មបែបនេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

បណ្ដុំមហាសេដ្ឋីពិភពលោកខាតទ្រព្យ ១០៨ ប៊ីលានដុល្លារ ជុំវិញ​ផ្សារភាគហ៊ុនធ្លាក់ចុះដោយសារ DeepSeek

ព័ត៌មានជាតិ៦ នាទីutes មុន

ប្រធានមន្ទីរអប់រំត្បូងឃ្មុំ ៖ ប្រឡងគ្រូជាប់កិច្ចសន្យាអនុវត្តតាមគោលការណ៍ តម្លាភាព និងយុត្តិធម៌ មិនមែនប្រឡងបង្គ្រប់កិច្ចទេ

ជីវិតកម្សាន្ដ៧ នាទីutes មុន

មាស សាលី នៅតែមានប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្រ ទោះបាត់វត្តមានពីអាជីពចម្រៀងច្រើនឆ្នាំក៏ដោយ

ជីវិតកម្សាន្ដ៩ នាទីutes មុន

វីរៈនិច្ច បង្ហោះរូបជាមួយតារារ៉េប G-Devith និង វណ្ណដា សរសេរសារបង្កប់អត្ថន័យជ្រៅ

ព័ត៌មានជាតិ១០ នាទីutes មុន

កសិករស្រុកមោងឫស្សី ចង់​ចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដាំដុះពូជស្រូវខ្មែរមានទីផ្សារខ្ពស់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

សន្តិសុខសង្គម២២ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចម្រៀងល្បីឈ្មោះ ៣ដួង សោកស្តាយនូវការបាត់បង់បុគ្គលិកឆ្នើមម្នាក់របស់ផលិតកម្មហង្សមាស

Sokha Hotels

ព័ត៌មានពេញនិយម