ព័ត៌មានជាតិ
សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន
តាមសំណេរនៅលើគណនីហ្វេសប៊ុក នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែឧសភា នេះ សម្ដេចតេជោ បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីបើកមើលមតិយោបល់ក្នុងគណនីតិកតុកដែលសម្ដេចបានបង្ហោះវីដេអូ ស្រាប់តែឃើញជនជាតិវៀតណាមច្រើនសិបនាក់ បានចូលបញ្ចេញមតិក្នុងវីដេអូចំនួនបួនដែលសម្ដេចបានបង្ហោះ។
តាមសម្ដេចតេជោ ជនជាតិវៀតណាមដែលចូលបញ្ចេញមតិនោះ គឺសុទ្ធតែជេរសម្ដេច ដែលសម្ដេចវាយតម្លៃថា ជនជាតិវៀតណាមទាំងនោះជេរសម្ដេចក្រោយ ថ្លែងសារពាក់ព័ន្ធរឿងព្រែកជីកហ្វូណនតេជោ។ ជុំវិញការបញ្ចេញមតិជេរបែបនេះ សម្ដេចតេជោ បានបញ្ជាឱ្យសមត្ថកិច្ចរបស់កម្ពុជា សហការជាមួយភាគីវៀតណាម វែកមុខជនទាំងនោះ ដើម្បីឱ្យដឹងពីសមាសភាពអ្នកជេរទាំងនោះជាអ្នកណាឱ្យពិតប្រាកដ។

ករណីជនជាតិវៀតណាមបញ្ចេញមតិមិនសមរម្យបែបនេះ គឺមិនមែនជាលើកទី១ឡើយ ព្រោះសម្ដេចតេជោ បានឱ្យដឹងថា កាលពីជាង៧ឆ្នាំមុន គឺមានជាតិវៀតណាមជាង២ពាន់នាក់ ក្នុងនោះមានទាំងមន្ត្រីនយោបាយថ្នាក់ស្រុកផង បានចូលបញ្ចេញមតិអសុរសក្នុងគណនីហ្វេសប៊ុកសម្ដេច ក្រោយសម្ដេចថ្លែងពីបញ្ហាសមុទ្រចិនខាងត្បូង ដែលជាបញ្ហាក្ដៅរវាងចិន និងវៀតណាម នាកាលណោះ។ ប៉ុន្តែទង្វើនេះ បានស្ងាត់បាត់ទៅវិញ បន្ទាប់ពីសម្ដេចបានជូនដំណឹងទៅមន្ត្រីនយោបាយជាន់ខ្ពស់វៀតណាម។
សម្ដេចតេជោ បានសរសេរដូច្នេះថា «កាលឆ្នាំ២០១៦.២០១៧ មានជាង២០០០នាក់ចូលមកជេរខ្ញុំតាម
Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្សងៀង ហ្វូចុងរៀង បែបនេះក៏ស្ងាត់ទៅវិញ ពេលនោះរឿងសមុទ្រចិនខាងត្បូង»។

ដោយឡែកក្នុងឆ្នាំ២០២៤នេះ ជនជាតិវៀតណាមជាច្រើនបានបញ្ចេញមតិមិនសមរម្យ ក្នុងគណនីតិកតុកសម្ដេចតេជោ វិញម្ដង ក្រោយសម្ដេចតេជោ ហ៊ុន សែន ថ្លែងការពារគម្រោងព្រែកជីកហ្វូណនតេជោ ម្ដងហើយម្ដងទៀត។
សម្រាប់សម្ដេចតេជោ គឺនៅមិនទាន់ប្រាកដថាជនជាតិវៀតណាមដែលជេរសម្ដេចទាំងអស់នេះ ជាជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសវៀតណាម ឬរស់នៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬជាអណិកជន វៀតណាមរស់នៅលើដីកម្ពុជា ឬពលរដ្ឋខ្មែរក្រោមដែលមានគណនីតិចតុក និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរឡើយ។
ព្រោះតែសង្ស័យ មិនប្រាកដ និងភាពមិនច្បាស់លាស់បែបនេះ សម្ដេចអះអាងថា គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលអាចធ្វើបាន។ហេតុដូច្នេះសម្ដេច ស្នើរឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្ដេច ថាគឺជាអ្នកណា?
សម្ដេចអតីតនាយករដ្ឋមន្ត្រី អះអាងថា សម្ដេច មិនចោទថាថ្នាក់ដឹកនាំប្រើមនុស្សឱ្យចូលមកបញ្ចេញមតិអសីលធម៌ឡើយ ទើបសម្ដេច ចង់ឱ្យមានការចាប់ដៃរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរផ្ដើមស្រាវជ្រាវរកជនទាំងនោះ ដើម្បីជៀសវាងករណីមានជនទុច្ចរិតឆក់ឱកាស បង្កបញ្ហាដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
សម្ដេច ហ៊ុន សែន បានបញ្ចប់សំណេរលើទំព័រហ្វេសប៊ុក ដូច្នេះថា «ខ្ញុំមិនចោទប្រកាន់ថាថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់ មនុស្សបែបនេះ ឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើរសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?