ព័ត៌មានជាតិ
នាវាកងទ័ពចម្បាំងចិន២គ្រឿង ចូលចតរយៈពេល៥ថ្ងៃនៅកំពង់ផែក្រុងព្រះសីហនុ
នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន២គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពក្នុងដំណើរបំពេញទស្សនកិច្ចការងារនិងពង្រឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ (កម្ពុជា .ចិន)។នាវាចម្បាំងកងទ័ពជើងទឹករំដោះប្រជាជនចិននេះ បានចូលចតនៅព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៤ ។

តាមការគ្រោងទុកនាវាទាំងនេះចូលចតនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី១៩ដល់២៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនៃការចូលចតនេះ គេឃើញមាន វត្តមានលោកឧត្តនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿង ។




មន្ត្រីមូលដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា
១-នាវាឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន
២-នាវាឈ្មោះ JINGGANG SHAN
លេខ 999 ជានាវាចាក់ទ័ព
ដឹកនាំដោយឧត្តមនាវីទោ SHAO SHUGUANG (ហ្សាវ ហ្សូហ្គាង) អគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន នៅកំពង់ផែស្វយ័តក្រុងព្រះសីហន។
+លក្ខណៈបច្ចេកទេសនាវា៖
១-នាវាឈ្មោះ QI JIGUANG លេខ 83 (ជានាវាហ្វឹកហ្វឺន)
-ទម្ងន់ផ្ទុក ៩០០០តោន
-បណ្ដោយ ១៦៣ម៉ែត្រ
-ទទឹង ២២ម៉ែត្រ
២-នាវាឈ្មោះ JINGGANG SHAN លេខ 999 (ជានាវាបុកច្រាំង)
-ទម្ងន់ផ្ទុក ២៥.០០០តោន
-បណ្ដោយ ២១០ម៉ែត្រ
-ទទឹង ២៨ម៉ែត្រ
-ជម្រៅទឹក ៧ម៉ែត្រ។
អត្ថបទ៖ ស៊ុយ ចាន់ធា





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា