Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ ​ចេញ​សាររំលែកទុក្ខ ​​និង​ការផ្តល់ថវិកាចំនួន៥លានរៀល ជូន​ទៅ​ក្រុម​គ្រួសារ​សព​លោក ហោ ម៉ៅ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ឧសភានេះ បាន​ចេញ​សាររំលែកទុក្ខ និងបានចាត់អោយ​មន្ត្រីរដ្ឋបាល​រាជធានីភ្នំពេញនាំយក​ថវិកា​ចំនួន៥លាន​រៀល ​ទៅ​ជូនក្រុមគ្រួសារសពលោក ហោ ម៉ៅ ដែល​តែង​តែ​សម្រួលចរារណ៍នៅស្តុបចាក់អង្រែលើ ដែលបាន​បាត់បង់​ជីវិត ដោយជម្ងឺគាំងបោះដូង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលម៉ិញនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហោ ម៉ៅ មានទីលំនៅជាប់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិ ដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ​ក្រោយ​ពី​ទទួលបាន​ព័ត៌មានថា លោក ហោ ម៉ៅ បានទទួលមរណៈភាព លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ឧសភានេះ បានចាត់អោយមន្ត្រីរដ្ឋបាលរាជធានី​ភ្នំពេញនាំយក​ថវិកា​ចំនួន​៥លានរៀល ជូនទៅជូន ក្រុមគ្រួសារនៃសពលោក ហោ ម៉ៅតែម្តង ជាមួយនិងការចេញ​លិខិត​រំលែក​ទុក្ខមួយសន្លឹកចុះហត្ថលេខាដោយឯកឧត្ដម ឃួង ស្រេងផងដែរ។

ក្នុងសារលិខិតរំលែកទុក្ខនេះ មានន័យថា៖ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមកំ ចំពោះការទទួលមរណភាពរបស់លោក ហោ ម៉ៅដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី ដែលបានទទួល អនិច្ចកម្មនៅថ្ងៃសៅរ៍ ១១កើត ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០ នាទី ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោក ហោ ម៉ៅគឺជាការបាត់បង់នូវ ឪពុក ជីតា និងញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកប​ទៅ ដោយព្រហ្មវិហារធម៌ និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ​របស់​កូនចៅ-ញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវធនធានមនុស្ស ដែលបានរួមចំណែកលើកិច្ចការសង្គម នាពេលកន្លងមក។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀប​ផ្ទឹម​ពុំ​បាន ខ្ញុំសូមសម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្ដីសោកសៅជាមួយ​លោក​ស្រី ព្រមទាំង ក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដូងវិញ្ញាណក្ខន្ធរបស់លោក ហោ ម៉ៅ សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកស្រី និងក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនាក្រៀមក្រំពីខ្ញុំ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ៣៩ នាទីutes មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម៤៧ នាទីutes មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

លោក ប្រាក់ សុវណ្ណារ៉ា
កីឡា២ ម៉ោង មុន

ស្វាយ​រៀង​​បើក​វគ្គ​បណ្តុះ​បណ្តាល​២លើក ​ត្រៀមពាន​ស្វាយរៀង​ខាប់​ លើក​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម