ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យបង្កើតជាក្រុមការងារចុះជួយគាំទ្រសាលា នៅក្នុងខេត្តពោធិ៍សាត់
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យមន្ទីរបង្កើតជាក្រុមការងារចុះជួយគាំទ្រសាលា ទាំងសាលាមេត្តយ្យ បឋមសិក្សា និងមធ្យមសិក្សា នៅក្នុងខេត្តពោធិ៍សាត់។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាស បណ្ឌិតសភាចារ្យ អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងគ្រប់ភាគីពាក់ព័ន្ធ នារសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីរបង្កើតជាក្រុមការងារចុះជួយគាំទ្រសាលា ទាំងសាលាមេត្តយ្យ បឋមសិក្សា និងមធ្យមសិក្សា នៅក្នុងខេត្តពោធិ៍សាត់ ដោយមានការជួយជ្រោមជ្រែងពីខាងអ្នកជំនាញដែលមកពីក្រសួង ដើម្បីធ្វើការសិក្សាឈ្វេងយល់បន្ថែមអំពីស្ថានភាពជាក់ស្ដែងរបស់សាលានីមួយៗ។

បន្ថែមពីនេះ ដើម្បីកែលម្អការរៀន និងបង្រៀន បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការធ្វើតេស្ដស្ដង់ដា ដើមឆ្នាំ ចុងឆ្នាំ ក្នុងគោលបំណងស្វែងរកសិស្សដែលរៀនយឺត និងរៀបចំឱ្យមានថ្នាក់បំប៉នតាមមុខវិជ្ជានីមួយៗ។ ម៉្យាងវិញទៀត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យបង្កើនគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀនបន្ថែម ដោយមានការចូលរួមពី អាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារនៅក្នុងសាលា ដោយមើលឃើញនូវសក្ដានុពលរបស់វិទ្យាល័យពោធិ៍សាត់នេះ នឹងអាចប្រែក្លាយជាសាលារៀនគំរូ ចាំបាច់ត្រូវមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សហគមន៍ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់សហការគ្នាជាធ្លុងមួយក្នុងការអភិវឌ្ឍសាលាឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំខេត្ត នឹងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកក្នុងការកែប្រែវិទ្យាល័យពោធិ៍សាត់ និងសាលាផ្សេងៗទៀតទូទាំងខេត្តពោធិ៍សាត់ទាំងមូលឱ្យក្លាយជាស្ដង់ដាសាលារៀនគំរូនាពេលអនាគត។

គួរបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាទីបំផុតទៅលើវិស័យអប់រំ ជាពិសេសបច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានគន្លឹះចំនួន ៤ ដើម្បីអនុវត្តក្នុងវិស័យអប់រំ។ ផ្អែកលើវិធានការគន្លឹះនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបញ្ចូលបន្ថែមវិធានការគន្លឹះ នៃចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចូលទៅក្នុងស្តង់ដារទាំង៥ ដោយផ្ដោតសំខាន់ទៅលើ ១. អភិបាលកិច្ចសាលារៀន ២. សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ ៣. សុខភាពសិក្សា និង៤. ភាពជាដៃគូរដ្ឋ សហគមន៍ ដើម្បីការអប់រំ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ