Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ការបកស្រាយប្រវត្តិសាស្រ្តគឺជារឿងសំខាន់ ជៀស​វាង​បក​ស្រាយ​ខុស​ ប្រទេសនឹងធ្លាក់ចូលសង្គ្រាម

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីអំពីភាពចាំបាច់ក្នុងការបកស្រាយច្បាស់លាស់ និងឯកភាពលើប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាតែមួយ ជាពិសេសទាក់ទងនឹងអំពើប្រល័យពូជសាសន៍ ដើម្បីជៀសវាងការភ័ន្តច្រឡំ និងការបកស្រាយខុស។

នាពិធីបើកសន្និសីទស្តីអំពី “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍”  នៅថ្ងៃទី​២០ ​​​​​​​​​​​​ខែឧសភានេះ​​​​​​​​​​​​​​​​​​​​​​​​ សម្តេចធិបតី បានលើកឡើងថា ការបកស្រាយ និងឯកភាព​លើប្រវត្តិ​សាស្រ្ត​តែមួយ​ គឺជាការ​មធ្យោបាយ​មួយ​ដើម្បី​លើក​កម្ពស់​ឯកភាព​ជាតិ ការបង្រួបបង្រួមជាតិ និងបង្កើនការយល់ដឹងជាសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតីថ្លែងថា៖«ក្នុងការខិតខំប្រឹងប្រែងកសាងអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍​ ភាពចាំបាច់នៅកម្ពុជាក្នុងនាមជាប្រជាជាតិមួយត្រូវការឯកភាពលើប្រវត្តិសាស្រ្ត ហើយអនាគតរបស់​ប្រទេស​មួយ គឺពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះក្នុងការប្រឈមមុខជា​មួយអតីតកាល។ ប៉ុន្តែ​ការធ្វើបែបនេះបានលុះត្រាតែប្រជាជាតិនោះមា​ន​ការឯកភាពគ្នា​ក្នុងការបក​ស្រាយអំពីអតីតកាល និងព្រឹត្តិការសំខាន់ៗដែលទាក់ទងសង្គ្រាម និងសន្តិភាព​របស់ប្រទេស»។

សម្តេចបន្ថែមថា ​សម្រាប់កម្ពុជាប្រវត្តិសាស្រ្តទាក់ទងថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ការចុះហត្ថលេខា​លើកិច្ច​ព្រម​​ព្រៀង​ទីក្រុងប៉ារីស ​២៣ ​តុលា ១៩៩១ និងការសម្រេច​បាននូវសន្តិភាពពេញ​ទាំងស្រុង​តាមរយៈ​នយោបាយឈ្នះ ឈ្នះថ្ងៃទី​ ២៩ ធ្នូ ១៩៩៨ ត្រូវតែមានការបកស្រាយតែមួយ ​និងមាន​ភាព​​រឹងមាំ​ដើម្បីជៀសវាងការប្រឌិតរឿងផ្សេងៗ ការកេញចំណេញនយោបាយដោយបំពាន​លើយុត្តិធម៌​របស់ជនរងគ្រោះ​ពីអំពើប្រល័យ​ពូជសាសន៍។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖«ដូច្នេះចាំបាត់ដែលត្រូវការឯកភាពគ្នាទៅលើឯកសារបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីខ្មែរយើងបានយល់ច្បាស់ និងចាំច្បាស់គ្មានស្រពិចស្រពិលអំពីប្រវត្តិ​សាស្រ្តដ៏ជូរចត់​​មួយនេះ ហើយជៀសវាងកុំឱ្យប្រទេសយើង​ធ្លាក់ចូលក្នុងសង្គ្រាម​ទៀត»។

សម្តេចធិបតី លើកឡើងទៀតថា ៖«ការរំឭកឡើងវិញអំពីអំអើប្រល័យពូជសាសន៍ គឺជាចំ​ណោទ​ដ៏ឈឺចាប់មួយសម្រាប់កម្ពុជា យ៉ាង​ណាក៏ដោយការ​ឈឺចាប់នេះបានដាក់បន្ទុកឱ្យយើងមានការ​ទទួល​ខុសត្រូវក្នុងការការពារសង្គមនិង​មនុស្សជំនាន់ក្រោយ​ពីអំពើប្រល័យពូជសាសន៍​កុំឱ្យសង្គមមានការឈឺចាប់ដោយសារបញ្ហានេះទៀត»៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម