ព័ត៌មានជាតិ
សម្តេចធិបតី៖ មេដឹកនាំអនាគតកម្ពុជាទាំងអស់ ត្រូវជៀសវាងការចូលរួមផែនការនយោបាយដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្រ្តមិនប្រជាធិបតេយ្យ
នាពិធីបើកសន្និសីទស្តីអំពី “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍” នៅថ្ងៃទី២០ ខែឧសភានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានក្រើនរំឭកដល់មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវជៀសវាងការចូលរួមផែនការនយោបាយដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្រ្តមិនប្រជាធិបតេយ្យ ហើយត្រូវតែការពារសន្តិភាពដែលសម្រេចបានដោយលំបាកបំផុតនេះឱ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ។
នាឱកាសនេះ សម្តេចធិបតី គូសបញ្ជាក់ថា ការការពារសន្តិភាព មិនមែនជាកាតព្វកិច្ចសម្រាប់តែប្រជាជាតិកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែវាជាកាតព្វកិច្ចសម្រាប់សហគមន៍អន្តរជាតិទាំងមូលដែលយើងឃើញថាសង្គ្រាមនៅទូទាំងពិភពលោក មិនដែលផ្តល់ផលល្អសម្រាប់ប្រជាជាតិណាមួយក្នុងសាកលលោកនោះទេ។ ជាសត្យានុម័ត សង្គ្រាមគឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាលជនស៊ីវិល ដោយសារតែការប្រយុទ្ធគ្នារបស់ក្រុមប្រដាប់អាវុធ ហើយនៅពេលដែលសង្គ្រាមកើតឡើង គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយប្រជាធិបតេយ្យ។

សម្តេចធិបតីសង្កត់ធ្ងន់ថា៖«ដូច្នេះ នេះជាការទទួលខុសត្រូវរបស់រដ្ឋ និងប្រជាជនទាំងអស់គ្នាក្នុងការការពារសន្តិភាពនិងការឱ្យតម្លៃដល់សន្តិភាពដែលសម្រេចបានមកជាមួយនូវការលះបង់មិនអាចកាត់ថ្លៃបាន ដោយមិនត្រូវយល់ច្រឡំថាសន្តិភាពបានមកដោយឯកឯងនោះទេ។មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ត្រូវជៀសវាងពីការចូលរួមផែនការនយោបាយដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្រ្តមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិកានៃការទទួលខុសត្រូវក្នុងការការពារសន្តិភាពឱ្យខានតែបាន»។
នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងទៀតថា ឈរលើគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កម្ពុជានឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជាជាមួយប្រទេសទាំងអស់ក្នុងពិភពលោក និងជាមួយអង្គការអន្តរជាតិនានាព្រមទាំងនឹងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
សម្តេចធិបតីថ្លែងយ៉ាងដូច្នេះថា៖« យើងនឹងបន្តការពារខ្លួនប្រឆាំងនឹងការប្រឌិតដែលមានចេតនាអាក្រក់នៅក្នុងគោលដៅបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានិងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ចូលអន្ទាក់ប្រកួតប្រជែងក្នុងភូមិសាស្រ្តនយោបាយហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិនៃសង្គ្រាមត្រជាក់សារជាថ្មីម្តងទៀត»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា