ព័ត៌មានជាតិ
ត្រឹម៧ថ្ងៃ មន្ត្រីបន្តផ្ដល់អត្តសញ្ញាណប័ណ្ណជាង ៨ពាន់សន្លឹកទៀត ជូនពលរដ្ឋ
រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នេះ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្ម។ ក្នុងនោះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៨ ៦៦៥សន្លឹក ត្រូវបានផ្តល់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ ក្រោយពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស។ ក្នុងនោះដែរ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានចំនួន ៧០០សន្លឹក។ ថ្ងៃទី១៤ បានផ្តល់ចំនួន ១ ១៧០សន្លឹក។ នៅថ្ងៃទី១៥ បានផ្តល់ចំនួន ១ ៥៤២សន្លឹក។ ថ្ងៃទី១៦ បានផ្តល់ចំនួន ១ ៥៤៩សន្លឹក។ ថ្ងៃទី១៧ បានផ្តល់ចំនួន ១ ៧២៤សន្លឹក។ ថ្ងៃទី១៨ ផ្តល់ចំនួន ១ ១៩៥សន្លឹក និងនៅថ្ងៃទី១៩ ផ្តល់ចំនួន ៧៨៥សន្លឹក។
អ្នកនាំពាក្យរងដដែលរូបនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានអាយុពី ១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាទីតាំងមួយចំនួន រួមមាន ១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរ។ ២. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង៣. នៅទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអ៉នម៉ល២ (AEON Mall II) ដោយឥតគិតថ្លៃ។

ក្រោយពេលដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់ រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ សាមីខ្លួនអាចអញ្ជើញមកទទួលយកអត្តសញ្ញាណប័ណ្ណបាន។ យ៉ាងណាមិញ ប្រជាពលរដ្ឋក៏អាចទាញយកកម្មវិធី (App) របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺ GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ មន្ត្រីជំនាញនឹងរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ លោក ទូច សុខៈ បញ្ជាក់បន្ថែមពីរយៈពេលនៃការទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការសាកសួរព័ត៌មានអំពីការផ្តល់សេវាអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ។
បន្ថែមលើការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រយៈពេល៧ថ្ងៃ កន្លងមកនេះ មន្ត្រីបានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀត ក្នុងនោះ រួមមាន លិខិតឆ្លងដែន និងលិខិតធ្វើដំណើរចំនួន ៨ ៦៥៥ក្បាល និងសៀវភៅស្នាក់នៅនិងគ្រួសារសរុបចំនួន ៤ ៤៦១ក្បាលផងដែរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ