Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​បាត់ដំបងដឹកនាំ​មន្ត្រីរាជការ​និង​កម្លាំង​នគរបាល​ជិត​១០០​នាក់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​លើកដំបូង​​

បានផុស

នៅ

​ការផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩​លើកដំបូង​ក្នុង​ខេត្តបាត់ដំបង​ដល់​មន្ត្រីរាជការ​កងក​ម្លាំង​នគរបាលជាតិ​និង​និស្សិត​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​បាត់ដំបង​នេះ​ដោយសារ​មន្ត្រី​ខាងលើ​ជា​មុខសញ្ញា​ជួរមុខ​បម្រើសេវា​សាធារណៈពិសេស​បាន​បំពេញ​ការងារ​ចុះ​ជួប​និង​ជួយ​ជាមួយ​ប្រជាពលរដ្ឋ​ច្រើន​នាក់​និង​គ្រប់​ទីកន្លែង​ព្រោះ​យើង​មិនបាន​ដឹងថា​ អ្នកណា​មាន​ផ្ទុក​ជំងឺ​អ្វីមួយ​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាម​ការលើកឡើងរ​បស់​លោក ​ងួន ​រត​នៈ អភិបាលខេត្ត​ខណៈ​ដែល​លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​ថ្ងៃទី​២៥ ​ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ​​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់​ដំបង​។​

លោក​បន្តថា​ ក្រោយពី​ការផ្តល់​វ៉ាក់សាំង​ជំហាន​ដំបូង​ដល់​មន្ត្រីរាជការ​កងក​ម្លាំ​ង​នាពេលនេះ ​ស្ថាប័ន​ឯទៀត​ក៏ដូចជា​បងប្អូន​ប្រជាពល​រដ្ឋ​ផ្សេងៗ​ ក៏ត្រូវ​ត្រៀមលក្ខណៈសម្រាប់​ពេលវេលា​បន្តបន្ទាប់​ក្រោយៗ​ទៀតផង​ដែរ​។

​លោក​អភិបាលខេត្ត​ក៏បាន​រម្លឹក​ដល់​កងក​ម្លាំងពិសេស​កងការពារ​គោល​ដៅ​នៅតាម​បណ្តា​តំបន់​ព្រំ​ដែន​ទាំងអស់​ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផងដែរ​ ព្រោះ​ជា​តំបន់​ប្រឈម​មួយ​ត្រូវ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពលករ​ជា​បន្តបន្ទាប់​ដើម្បី​ការពារ​ទុកជាមុន​ចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

ចំពោះ​មន្ត្រីរាជការ​ដែល​ទទួល​បាន​វ៉ាក់សាំង​ការពារ​រួចហើយ​ កុំ​ភ្លេច​វិល​មកចាក់​ជា​លើក​ទី​២​ទៀត​និង​គោរព​តាម​គោលការណ៍ណែនាំរបស់​មន្ត្រី​សុខាភិបាលឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​ សម្រាប់​ខេត្ត​បាត់​ដំបង​មាន​មណ្ឌល​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​សរុប​ចំនួន៦​កន្លែង​ក្នុងនោះ​មានដូចជា ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​,​ មន្ទីរពេទ្យបង្អែក​ស្រុក​មោង​ឬ​ស្សី​,​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​,​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មគោល​,​មន្ទីរពេទ្យបង្អែក​ស្រុក​ប​វេល​និង​មន្ទីរពេទ្យបង្អែក​ស្រុក​ឯក​ភ្នំ​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៣ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម