Connect with us

ព័ត៌មានជាតិ

ក្រុមយុវជនសង្គមស៊ីវិល៖ ទិវាជាតិនៃការចងចាំ បានបង្ហាញពីការលះបង់របស់ថ្នាក់ដឹកនាំខ្មែរ ដើម្បីប្តូរយក​សន្តិភាព

បានផុស

នៅ

ក្រុមយុវជនសង្គមស៊ីវិល បានចាត់ទុកទិវាជាតិនៃការចងចាំ ២០ ឧសភា គឺបានបង្ហាញពីការលះបង់របស់ឥស្សរជនខ្មែរជាច្រើន ជាពិសេសគុណូបការៈរបស់សម្ដេចតេជោ ហ៊ុន ម៉ាណែត យកជីវិតធ្វើជាដើមទុន ដើម្បីប្តូរយកសុខ​សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមយុវជនសង្គមស៊ីវិល បានសម្តែងនូវការចងចាំថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរ ឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធជូនជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងនាមជាយុវជនជំនាន់ក្រោយ ក្រុមយុវជនសង្គមស៊ីវិល បានបង្ហាញការយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃសុខសន្តិភាព ដែលកើតមាននាពេលនេះ ខណៈដែលកន្លងមក កម្ពុជាបានឆ្លងកាត់ការ​ឈឺចាប់ជូរចត់ឥតល្ហែស្ទើរតែបាត់បង់ប្រទេសជាតិ។ ក្រុមយុវជនសង្គមស៊ីវិល លើកឡើងថា ប្រជាជនត្រូវរងទុក្ខវេទនាដោយសារភ្លើងសង្រ្គាមជាបន្តបន្ទាប់ ក្នុងរបប វាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត។ «ដូច្នេះ យើងមិនអាចបំភ្លេចបានទេនូវការលះបង់របស់ឥស្សរជនខ្មែរជាច្រើនដែលបានពលីជីវិត ប្តូរយក​សន្តិភាព ការពារប្រទេសជាតិជូនជាតិមាតុភូមិ ជាពិសេស​គុណូបការៈ និងការលះបង់មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល»

ក្រុមយុវជនសង្គមស៊ីវិល បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ 

ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ក្នុងនាមជាយុវជន ក្រុមយុវជនសង្គមស៊ីវិល ​បានប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម