ព័ត៌មានជាតិ
ទូតវៀតណាម ចាត់ទុកការជេរប្រមាថសម្ដេចតេជោ ជារឿងត្រូវតែស្រាវជ្រាវចាត់វិធានការ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានចាត់ទុកការជេរប្រមាថពីសំណាក់អ្នកលេងតិកតុក ប្រើភាសាវៀតណាម ជារឿងដែលត្រូវតែស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ ក្រោមកិច្ចសហការរវាងភាគីទាំងពីរ។ ការលើកឡើងរបស់ទូត វៀតណាមដូច្នេះ គឺឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រមុខការទូតកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1067-edited-1.png)
ក្នុងជំនួបជាមួយលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា នេះលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានបង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋា ភិបាលកម្ពុជា ចំពោះការបង្ហោះសារតាមTik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា គឺសម្ដេចតេជោ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
តាមរយៈលោកទូតវៀតណាម លោកឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់កម្ពុជា ដោយសូមឱ្យរដ្ឋាភិបាលវៀត ណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1069-1024x682.png)
ជាការឆ្លើយតបភ្លាមៗ ទូតវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។
គួរឱ្យដឹងថា តាមសំណេរនៅលើគណនីហ្វេសប៊ុក នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែឧសភា សម្ដេចតេជោ បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីបើកមើលមតិយោបល់ក្នុងគណនីតិកតុកដែលសម្ដេចបានបង្ហោះវីដេអូ ស្រាប់តែឃើញជនជាតិវៀតណាមច្រើនសិបនាក់ បានចូលបញ្ចេញមតិជេរក្នុងវីដេអូចំនួនបួនដែលសម្ដេចបានបង្ហោះ។ សម្ដេច បានដាក់ការសង្ស័យថា ជនទុច្ចរិតដែលប្រើប្រាស់ភាសាវៀតណាមជេរសម្ដេចនាពេលនេះ គឺដោយសារតែសម្ដេច ថ្លែងសារពាក់ព័ន្ធនឹងគម្រោងព្រែក ជីកហ្វូណនតេជោ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1071-1024x553.png)
ក្នុងករណីនេះ សម្ដេចតេជោ បានអះអាងថា គឺនៅមិនទាន់ប្រាកដថាជនជាតិវៀតណាមដែលជេរសម្ដេចទាំងអស់នេះ ជាជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសវៀតណាម ឬរស់នៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬជាអណិកជន វៀតណាមរស់នៅលើដីកម្ពុជា ឬពលរដ្ឋខ្មែរក្រោមដែលមានគណនីតិចតុក និងចេះប្រើប្រាស់ភាសាវៀត ណាមផង និងចេះអានអក្សរខ្មែរឡើយ។
ព្រោះតែសង្ស័យ មិនប្រាកដ និងភាពមិនច្បាស់លាស់បែបនេះ សម្ដេចអះអាងថា គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលអាចធ្វើបាន។ហេតុដូច្នេះសម្ដេច បានស្នើរឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្ដេច ថាគឺជាអ្នកណា។
ផ្អែកតាមការស្នើសុំរបស់សម្ដេចតេជោ ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទនេះ ទើបប្រមុខការទូតកម្ពុជា ជួបជជែកពិភាក្សាជាមួយទូតវៀតណាម ដើម្បីជជែកពីករណីដែលកើតឡើងចំពោះសម្ដេចតេជោ ហ៊ុន សែន៕
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1068-1024x682.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ