ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីរម្លឹកវិញ្ញាណក្ខន្ធពលរដ្ឋដែលស្លាប់បាត់បង់ជីវិតក្នុងរបប ប៉ុល ពត
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងព្រះសង្ឈ និងប្រជាពលរដ្ឋនៅក្នុងខេត្ត បានរៀបចំទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីរម្លឹកវិញ្ញាណក្ខ័ន្ធ តាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តទេពពោធិ៍វង្ស ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ពិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយនយោបាយប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និងរាប់បាតជូនព្រះសង្ឃ ចំនួន ៧៥អង្គ ផងដែរ។
លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានឱ្យដឹងថា រៀងរាល់ឆ្នាំ អាជ្ញាធរខេត្តតែងតែប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីបង្ហាញការសោកស្តាយ នឹករលឹកនិងឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលបានសម្លាប់យ៉ាងឃោឃៅ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ជាការចងចាំមិនអាចបំភ្លេចបាន។ លោកបន្តថា ការនិមន្ត អញ្ជើញចូលរួមរបស់ព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនាឱកាសនេះ ជាការបង្ហាញឱ្យឃើញអំពីសមានចិត្តសោកស្តាយ នឹករលឹក ចំពោះប្រជាជនកម្ពុជាគ្រប់រូប ដែលបានសម្លាប់ដោយរបបខ្មៅងងឹតនេះ។

ដូចដែលបានដឹងហើយថា រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ របបប៉ុលពត បានធ្វើមាតុភូមិកម្ពុជា ទទួលរងគ្រោះយ៉ាងអាណោចអធ័មយ៉ាងខ្លាំងក្លាបំផុត ប្រជាជនគ្មានកំហុសត្រូវធ្វើទារុណកម្ម និងសម្លាប់រង្គាល។ ជាវត្ថុតាង ដូចបានឃើញស្រាប់អធិធាតុតម្កល់ទុកនៅទីវត្តទេពពោធិ៍វង្ស ដោយទង្វើទាំងនេះបានដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជាគ្រប់គ្នាមិនអាចបំភ្លេចបាន។
លោកបន្តទៀតថា ដោយមើលឃើញការដឹកនាំបែបផ្តាច់ការនៃរបប ប៉ុល ពត នេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្រ្គោះជាតិត្រូវបានបង្កើតឡើង រណសិរ្យសាមគ្គីកសាងការពារមាតុភូមិកម្ពុជា នាបច្ចុប្បន្នជាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចទាំង៣ បានប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ ក្រោកឈរតស៊ូរំដោះជាតិកម្ពុជា រហូតទទួលបានជ័យជន្នះត្រចះត្រចង់នាថ្ងៃទី៧ មករា ១៩៧៩។ ដោយមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ ធ្វើឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងពេញលេញ និងធ្វើឱ្យស្មារតីនៃទិវាជាតិនៃការចងចាំ ២០ឧសភានេះ ក្លាយជាការ អនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភាទទួលបានជោគជ័យ។

បន្ទាប់ពីនេះ គណៈអធិបតី សមាជិកនៃអង្គពិធីទាំងមូល បានធ្វើការបូជា ទៀន ធូប ដាក់នូវកម្រងផ្កា គោរពវិញ្ញណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍។ ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ៧៥អង្គ ប្រារព្វធ្វើពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ឱ្យបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅ៕
គឿនវេត




-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត