Connect with us

ព័ត៌មានជាតិ

​ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅទីផ្សារជប៉ុន​រំពឹងមានកំណើនខ្ពស់ បន្ទាប់ពី​រោងចក្រកែច្នៃដាក់ឱ្យដំណើរ​ការ​

បានផុស

នៅ

កម្ពុជាកំពុងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារជប៉ុនឱ្យបានជាង ១០០ តោន ក្នុងឆ្នាំ ២០២៤ ខណៈ​ក្រុមហ៊ុនជប៉ុនមួយ MIRATH Agri Tech ​កំពុងសាងសង់រោងចក្រកែច្នៃ​គ្រាប់​ស្វាយ​ចន្ទី ដែលមានសមត្ថភាពផលិតបានជាង ១ ពាន់តោន ក្នុងមួយឆ្នាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ​គ្រាប់​ស្វាយចន្ទីកែច្នៃរបស់កម្ពុជាដែលនាំទៅជប៉ុនទទួលបានការគាំទ្រច្រើន ដោយសារមានគុណភាព​ខ្ពស់ ​និង​មានជម្រើសច្រើនសម្រាប់អ្នកបរិភោគ។ កញ្ញារំពឹងថា ការនាំចេញគ្រាប់​ស្វាយ​ចន្ទីកែច្នៃទៅ​កាន់ទីផ្សារជប៉ុននឹងមានការកើនឡើង បន្ទាប់ពីរោងចក្រដំណើរការ។

​លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ មានប្រសាសន៍នៅថ្ងៃទី​​ ២០ ខែឧសភា ឆ្នាំ ២០២៤ នេះ ​ការនាំចេញស្វាយចន្ទីទៅជប៉ុនពុំមានកំណើន​នៅឡើយដោយហេតុថា​រោងចក្រជប៉ុន​កំពុងសាងសង់។

លោក Taniguchi អគ្គនាយកក្រុមហ៊ុន MIRATH Green Tech មានប្រសាសន៍ថា កន្លងមករោងចក្រ MIRATH មានសមត្ថភាពផលិតបាន ៥០០តោន ក្នុងមួយឆ្នាំ ហើយការពង្រីករោងចក្រថ្មីនេះ ដែលនឹងចាប់ផ្ដើមដំណើរការនៅខែមិថុនា ឆ្នាំ ២០២៤ អាចនឹងផលិតបានចន្លោះពី ១០០០-១៥០០ តោន ក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា ​នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៤ ​កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀត​ណាមចំនួន ​៤២៤ ០០០ តោន គិតជាទឹកប្រាក់ ​៥៤៣ លានដុល្លារ ​កើនឡើង ១៣% បើធៀបនឹង​រយៈ​ពេលដូចគ្នានៅឆ្នាំ ២០២៣។

​នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការ​នាំចេញ​គ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹក​ប្រាក់​ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម