Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្រុកសន្ទុកប្រារព្វពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសលជូនជនរួមជាតិបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍

បានផុស

នៅ


លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមនឹងប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ឧសភានេះ បានរៀបចំពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ
ឧទ្ទិសកុសលជូនដល់លោកឪពុកអ្នកម្តាយ បងប្អូនជនរួមជាតិទាំងអស់ដែលបានរងគ្រោះបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍ និងរំលឹកឡើងវិញនូវមហាឧក្រិដ្ឋកម្មដែលបនប្រល័យពូជសាសន៍ប៉ុលពតបានបង្កឡើង
និងគុណូបការៈដ៏ធំធេងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដែលបានជួយរំដោះជាតិនិងប្រជាជនយើងឲ្យរួចផុតពីមហាឧក្រិដ្ឋកម្មនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុំ សន្និសិទ្ធ បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ប្រជាជនកម្ពុជាចងចាំជានិច្ចជាពិសេសប្រជាជនដែលមានអាយុលើសពី ៤៥ឆ្នាំឡើងទៅ សុទ្ធតែជាជនរងគ្រោះ និងជាសាក្សីផ្ទាល់ នៃមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ
ដែលបានធ្វើឲ្យប្រជាជនយើងបាត់បង់ជីវិតអស់ជាង ៣លាននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃមហាឧក្រិដ្ឋកម្ម ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងចំពោះមាតុភូមិ។

លោក ស៊ុំ សន្និសិទ្ធ បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិជួបប្រទះគ្រោះអាសន្ននេះមានតែបក្សប្រជាជនបដិវត្តន៍ខ្មែរ បច្ចុប្បន្ន គឺគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះដែលកាលនោះ ទោះបីរបបបនប៉ុលពត បង្ក្រាបស្ទើររលំរលាយ
ក៏បក្សនៅតែបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិដ៏បរិសុទ្ធប្រមូលផ្តុំកម្លាំងដែលនៅសេសសល់ បង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអំពាវនាវសុំជំនួយពីបណ្តាប្រទេសជាមិត្ត វាយបណ្ដេញបនប្រល័យពូជសាសន៍ហើយរំដោះប្រទេសជាតិ និងប្រជាជនបានទាន់ពេលវេលា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ប្រជាជនស្រុកសន្ទុក ក៏ដូចប្រជាជននៅទូទាំងប្រទេស បានថ្លែងនូវការដឹងគុណជានិច្ច ចំពោះគណបក្សប្រជាជនកម្ពុជា
ដែលបានរំដោះឲ្យមាតុភូមិ ឲ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍នេះ ដោយមានតែបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅតស៊ូ រួមសុខ រួមទុក្ខ ចែករំលែកការលំបាកជាមួយប្រជាជនដោយបានដឹកនាំឆ្លងកាត់នូវគ្រប់​ពុះពារឧបសគ្គដោយដៃម្ខាងកាន់អាវុធប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលមកវិញនៃរបបប្រល័យពូជសាសន៍ ដៃម្ខាងទៀតស្តារ និងកសាងជីវភាពរបស់ប្រជាជន ស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមដែលត្រូវបនប៉ុលពតបំផ្លិចបំផ្លាញដល់ប្ញសគល់។

បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមម្លប់សន្តិភាព
បានធ្វើឲ្យកម្ពុជាកំពុងបោះជំហ៊ានទៅមុខ ប្រកបដោយភាពរីកចម្រើនឥតឈប់ឈរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤០ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ១ ម៉ោង មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម