Connect with us

ព័ត៌មានជាតិ

មនុស្ស៤២​នាក់កំពុង​សម្រាក​ព្យាបាល​ជំងឺកូវីដ-១៩ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ

បានផុស

នៅ

មន្ត្រី​ស្ថានទូត​ចិន ជនជាតិ​ចិន មន្ត្រី​ស្ថានទូត​ជប៉ុន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៤២​នាក់​បាននឹងកំពុង​សម្រាក​ព្យាបាល​ជំងឺកូវីដ១៩ នៅក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី​ក្រោយពី​អ្នក​ទាំងនេះ​​ត្រូវបាន​រកឃើញថា មាន​ភាព​វិជ្ជមាន​ជំងឺកូវីដ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជំរុញ​ឱ្យ​ការព្យាបាល​ដំណើរការ​ទៅដោយ​រលូន មាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ​ល្អ នា​ព្រឹក​ថ្ងៃទី​២៥ ​ខែកុម្ភៈ​នេះ លោក​ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ តំណាង​ស្ថានទូត​ចិន​និង​ក្រុមការ​ងារ​ពាក់ព័ន្ធ​នឹង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​បាន​ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីបញ្ជាការ​ស្រាល​មួយ​នៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​ឲ្យ​កន្លែង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​នេះ មាន​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​ល្អ ។​

លោក ​ងី ម៉េង ប្រធាន​មន្ទីរ​ពេទ្យរុស្ស៊ី​បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ននេះ មន្ទីរ​ពេទ្យរុស្ស៊ី​បាននឹង​កំពុង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន៤២​នាក់ ដែលមាន​ទាំង​មន្ត្រី​ស្ថានទូត​ចិន ជនជាតិ​ចិន មន្ត្រី​ស្ថានទូត​ជប៉ុន និង​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។ ពួកគេ​ទាំងនេះ​ទទួលបាន​ព្យាបាល​ដោយ​ការយក​ចិត្តទុកដាក់​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​

លោក ​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ក្នុងការ​ទប់ស្កាត់​ការបង្ការ​នូវ​ជំងឺ​កូ​វីដ​-១៩ ក្រោយ​បាន​រក​ឃើញថា មាន​វិជ្ជា​មាន​កូ​វីដ​-១៩​ហើយ​នោះ យើង​បាន​យក​ពួកគាត់​ទៅ​ដាក់​តាម​មន្ទីរពេទ្យ​នានា​ដែល​យើង​បានរៀបចំ​ទុក​និង​បាន​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​ដោយ​មិន​គិតថា អ្នកជំងឺ​ទាំង​នោះ ជា​ជនជាតិ​បរទេស​ជនជាតិខ្មែរ​នោះទេ ហើយ​ការព្យាបាល​ក៏​មិនត្រូវ​អោយមាន​ការបង់​ប្រាក់​នោះដែរ ។​

លោក​ឃួ​ង ស្រេង ​ក៏បាន​សូម​ឲ្យ​អ្នកជំងឺ​ទាំងអស់​សហការ​ជាមួយ​គ្រូពេទ្យ​និង​ក្រុមការងារ​ដោយ​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​អោយបាន​ល្អ គោរព​ទៅតាម​បទបញ្ជា​ការណែនាំ​របស់​គ្រូពេទ្យ​។ បន្ថែម​ពីនេះ​លោក ​ឃួង ស្រេង​ ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ផងដែរ ចំពោះ​ស្ថានទូត​ចិន​ដែល​បាន​សហការ​បានយ៉ាង​ល្អ​ជុំវិញ​ការស្រាវជ្រាវ​ការផ្ដល់​ព័ត៌មាន​ជុំវិញ​ជនជាតិ​ចិន​ដែល​សង្ស័យថា​មាន​ផ្ទុក​កូ​វីដ​-១៩ ។​

តំណាង​ស្ថានទូត​ចិន​វិញ ក្នុងឱកាស​នោះ​ក៏បាន​អរគុណ​ផងដែរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ជនជាតិ​ចិនមាន​កូ​វីដ​-១៩ស្នាក់​នៅ​កម្ពុជា​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម