Connect with us

ព័ត៌មានជាតិ

កសិករបារាំងនៅ​ស្រុកបន្ទាយស្រី ច្នៃលក់វ៉ានីឡា ត្រឹម ៣០០ ក្រាម ​បាន​​ជាង​ ១​ ពាន់​ដុល្លារ​អាមេរិក

បានផុស

នៅ

កសិករ​បារាំង​ម្នាក់ ​​រស់​នៅ​ឃុំត្បែង នៃ​ស្រុកបន្ទាយស្រី ខេត្ត​សៀមរាប អាច​ដាំ​ដុះ​ប្រភេទ​ដំណាំ​វ៉ានីឡា និង​ចេះ​កែច្នៃ​ឱ្យ​ក្លាយ​ទៅ​ជា​ផលិត​ផល​សម្រេច​ដោយ​ខ្លួន​ឯង​ ថែមទាំងអាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​នៅ​ទី​ផ្សារ​ ដែល​វ៉ានីឡាកែច្នៃរួច ប្រមាណ ៣០០ក្រាម លក់បាន​ដល់​តម្លៃ​ ១​ ពាន់​ដុល្លារ​អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​បញ្ចប់​បេសកកម្ម​នៅ​សៀមរាប មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទបាន​ជួប​ដោយ​ចៃដន្យ ជា​មួយ​កសិករ​បារាំង​ម្នាក់​ដែល​បាន​ដាំ​ដុះ​ប្រភេទ​ដំណាំ​វ៉ានីឡានៅស្រុកបន្ទាយស្រី​។

កញ្ញា អ៉ឹម រចនា បាន​ឱ្យដឹង​ថា មុនឈានដល់ការដាំដំណាំវ៉ានីឡានេះ កាល​ដើម​ឡើយ​ដំណាំ​ស្រកានាគ​ធ្លាប់​ជា​ដំណាំ​ចម្បង​របស់​កសិករ​បារាំង​រូប​នេះ​ ប៉ុន្តែ​ដោយ​សារ​តែ​ឆ្នាំនេះ​មាន​បញ្ហា​ធាតុអាកាសក្ដៅខ្លាំង ស្រកានាគ​ពុំផ្ដល់​ផល។ ហេតុដូចនេះ លោក​ក៏​បាន​ឆ្លៀត​ពេល​រៀប​ចំ​ដី​សារឡើងវិញ និង​ដាំដំណាំផ្សេងទៀត ដូចជា​ក្រូច​ឡេម៉ុន ដើម Acai និងវ៉ានីឡា​ ជា​ដើម។

វ៉ានីឡាដែល​លោក Christophe Richard បាន​ដាំ​នៅ​ក្នុង​រោង ក៏រង​​ផល​​ប៉ះពាល់​ពី​កម្តៅ​ដែរ។ ប៉ុន្តែលោក Christophe Richard បាន​លើក​ឡើង​ថា «លោក​សំណាងល្អ​ដែល​ចេះ​ប្រមូល​ផល​វ៉ានីឡា​ស្តុក​ទុកកាល​ពីរដូវមុន សម្រាប់ល​ក់​ចេញ​នារ​ដូវនេះ»។

បើ​តាម​កញ្ញា អ៉ឹម រចនា ដំណាំវ៉ានីឡា​នៅ​ស្រុកខ្មែរមាន​ដាំតិចតួចបំផុត ហើយ​ភាគច្រើនជា​ការ​ដាំសាក​ល្បង។ អ្នក​ដាំវ៉ានីឡា​ភាគ​ច្រើន ពុំ​ចេះ​ច្នៃវ៉ានីឡា​ស្រស់ឲ្យ​ទៅជា​ផលិតផល​សម្រេចដើម្បីដាក់លក់លើទីផ្សារនោះ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម