Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យMMO  ឈប់បង្ហោះរូបភាពឃាតកម្ម  ព្រោះវាប៉ះពាល់កិត្តិយសសព

បានផុស

នៅ

តាមសំណេរនៅលើគណនីហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យអ្នករកប្រាក់តាមអនឡាញ អ្នកសារព័ត៌មាន មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ អ្នកលេងបណ្ដាញសង្គម ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយរូបភាពនៃអំពើហិង្សា រូបភាពឃាតកម្ម តាមបណ្ដាញសង្គមជាបន្ទាន់ ព្រោះការបង្ហោះរូបភាពទាំងនេះ គឺបង្កផលប៉ះពាល់ដល់កិត្តិយសសព និងបន្ថែមនូវភាពឈឺចាប់ដល់គ្រួសារសព ហើយក៏ប៉ះពាល់ផ្លូវសតិអារម្មណ៍អ្នកប្រើប្រាស់បណ្ដាញសង្គមឯទៀត ជាពិសេសគឺកុមារតែម្ដង។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ចេញមកអំពាវនាវបែបនេះ  បន្ទាប់ពីរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានសង្កេតឃើញថា មានការកើនឡើងនូវករណីបង្ហោះរូបភាពឃាតកម្ម និងរូបភាពអំពើហិង្សា ពេញបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោករដ្ឋមន្ត្រីបានសរសេរដូច្នេះថា «ជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃនេះ, ខ្ញុំបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកា និងរកប្រាក់តាមអនឡាញ (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម, ខ្ញុំសូមអំពាវនាវនិងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន។ ជាមួយគ្នានេះ ក៏វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តនិងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ»

តាមអតីតអ្នកសារព័ត៌មានរូបនេះ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ អ្នកប្រើប្រាស់បណ្ដាញសង្គមអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ ដែលហៅថារូបមិនច្បាស់ មុននឹងផ្សព្វផ្សាយ និងចែករំលែក។ លោកបានចាត់ទុកថា ការធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង។

 លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់ក្ដីសង្ឃឹម និងជឿជាក់ថា អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម និងគោរពឯកជនភាពរបស់បុគ្គល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម