ព័ត៌មានជាតិ
ថ្ងៃនេះសូមគ្រួសារក្រីក្រនិងជនងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ អញ្ជើញទៅបើកប្រាក់ឧបត្ថម្ភទាំងអស់គ្នា
នាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានបន្តធ្វើការអំពាវនាវដល់គ្រួសារក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេស ដែលមានប័ណ្ណសមធម៌ អញ្ជើញទៅបើកប្រាក់ឧបត្ថម្ភទាំងអស់គ្នាជុំទី៤ លើកទី២ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរហូតដល់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

បើតាមមន្ត្រីនាយកដ្ឋានសុខុមាលសង្គម បានបញ្ជាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួលផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ ដែលបានចុះឈ្មោះនិងមានប័ណ្ណសមធម៌តាមតាមមូលដ្ឋានឃុំសង្កាត់រួចរាល់ ហើយត្រូវបន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ មីនាឆ្នាំ២០២១។
ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំដល់នាយកដ្ឋានសុខុមាលភាពសង្គម បានធ្វើការអំពាវនាវបន្ថែមទៀតដ ល់បងប្អូនក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសបន្តមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបន្ថែមទៀត។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលសង្គម បានបញ្ជាក់ព្រឹកនេះថា ដើម្បីបង្កើនភាពងាយស្រួលដល់គ្រួសារក្រីក្រនិងងាយរងគ្រោះនោះ លោកបន្តចុះពិនិត្យការអនុវត្តកម្មវិធីនិងការបើកសាច់ប្រាក់នៅឃុំសង្កាត់ និងតាមភ្នាក់ងារវីង ដើម្បីបង្កើនប្រសិទ្ធភាព និងស្វែងយល់ពីការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ពិសេសលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចព័ត៌មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត