Connect with us

ព័ត៌មានជាតិ

របបប្រល័យពូជសាសន៍ កន្លងផុតទៅជាង៤០ឆ្នាំតែសោកនាដកម្ម សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់នៅតែចងចាំជានិច្ច

បានផុស

នៅ

មជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ ជាទីតាំងប្រល័យពូជសាសន៏ដ៏ធំមួយនៅរាជធានីភ្នំពេញ ក្នុងចំណោមទីតាំងពិឃាដមនុស្សជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។ ថ្ងៃទី២០ឧសភា ជាទិវាជាតិនៃការចងចាំ គណៈអចិន្ត្រៃយ៏គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃចំនួន១០៨អង្គ ដើម្បឧទ្ទិសដល់វិញ្ញាណខន្ធប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៏៣ឆ្នាំ៨ខែ និង២០ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជា ជនកម្ពុជា និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ,លោកកើត ឆែ សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានគណបក្សរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

ថ្ងៃទី២០ ខែឧសភា បានដក់ជាប់ក្នុងបេះដូង កូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបានតជំនាន់ដល់កូនខ្មែរក្រោយៗទៀតឱ្យបានដឹង ពីសម័យកាលឋានរកនៃរបបប្រល័យពូជសាសន៏ដែលរាជរដ្ឋភិបាលបានខិតខំ ទប់ស្កាត់របបដៃព្រៃផ្សៃនេះ មិនឱ្យកើតមានជាលើកទី២នៅលើទឹកដីនៃ មាតុភូមិកម្ពុជា និងមិនត្រូវការឲ្យរបបនេះកើតមាននៅកន្លែងណាមួយនៃពិភពលោកយើងនេះដែរ។

 ជីវិតមនុស្សជាង៣លាននាក់ ត្រូវបានពួកអាវខ្មៅកាប់សម្លាប់ទាំងខ្លួនគ្មានកំហុស។  របបនេះបានបន្សល់ទុកនូវស្ត្រីមេម៉ាយ,ក្មេងកំព្រាចាស់ជរាបាក់កំលាំង,បង្អត់អាហារ,បង្ខំឲ្យធ្វើការដូចសត្វធាតុមុននឹងយកទៅសម្លាប់។ ពួកខ្មែរក្រហមបានយកប្រជាជនខ្លួនឯងធ្វើសត្រូវ ហើយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន្ធ័ជាតិដល់ចំណុចសូន្យ។បំបិទសិទ្ធិសេរីភាពប្រជាជនរួមទាំងជំនឿ សាសនា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារហូបចុកជាដើមគឺគ្មាន សោះ។

ឮដូច្នេះយើងត្រូវការពារឲ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៏ជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា ជាមគ្គុទេ្ទឯកនៃសន្តិភាព និងជាស្ថាបនិកឯកនៃនយោបាយឈ្នះ ឈ្នះ ដែលបន្ត អនុវត្តដោយសម្តេចមហារបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ដែរថា លលាដ៍ក្បាលជនរងគ្រោះដែលបានតម្កល់ក្នុងស្តូបនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯកមានចំនូន៨៩៨៥ សពដែលបានគាស់ចេញពីរណ្តៅសពរួមជាង៨០កន្លែងនៅតំបន់ជើងឯកនេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម