Connect with us

ព័ត៌មានជាតិ

​ក្រុមហ៊ុនធំមួយរបស់ចិន​ចរចារទិញគ្រាប់ស្វាយចន្ទី ​២០ ម៉ឺនតោន​ពីកម្ពុជា​

បានផុស

នៅ

​ក្រុមហ៊ុនធំមួយរបស់ចិនដែលមានមូលដ្ឋាននៅខេត្តក្វាងស៊ី​នៅថ្ងៃទី ​២០ ខែឧសភា ​ឆ្នាំ ២០២៤ ​បាន​មកជួបសមាគមស្វាយចន្ទីកម្ពុជា ​ដើម្បីចរចារទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន ២០ ម៉ឺនតោន សម្រាប់​ឆ្នាំ ២០២៥។​

​លោក ស៊ុយ កុកធាន ​អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែឧសភានេះថា ក្រុមហ៊ុនចង់ទិញ​ពី​កម្ពុជា​សម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្តក្វាងស៊ី ​ខណៈក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងក្រុមការងារ​សមា​គម​ត្រៀមចរចារមួយជំហានទៀត ​ដើម្បីសម្រេចនីតិវិធីលើការដឹកជញ្ជូន ​និងចុះកុងត្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ស៊ុយ កុកធាន៖ «បើយើងដល់ការចុះកុងត្រាជាមួយគ្នាថា តើត្រូវទិញកន្លែងណា! ហើយគុណភាពយ៉ាងម៉េច យើងត្រូវជជែកលម្អិត»។

​ចំពោះលក្ខខណ្ឌតម្លៃលោកបញ្ជាក់ថា ​ធ្វើឡើងទៅតាមទីផ្សារ ខណៈបច្ចុប្បន្នចន្ទីមានតម្លៃ​ប្រមាណ​ជាង ១ ពាន់ ៦០០ ដុល្លារ ​ក្នុងមួយតោន ខណៈភាគីក្រុមហ៊ុនបានដឹងពីគុណ​ភាពចន្ទីកម្ពុជា​រួចហើយ។

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើមបានហក់ឡើងខ្ពស់មិនធ្លាប់​មានក្នុងរយៈ​ពេល១៥ឆ្នាំ ដោយមួយគីឡូមានតម្លៃប្រមាណ៥០០០រៀល បន្ទាប់ពីធ្លាក់​ចុះជា​ច្រើនខែ។ ​

ការកើនឡើងនេះ ​ដោយសារ​កាល​ពីដើមខែកុម្ភៈ ខណៈតម្លៃចន្ទីកំពុងដាំក្បាលចុះ ​សមាគមបានអំពាវ​នាវឱ្យ​សមាជិកដែល​មាន​លទ្ធភាពហាល​គ្រាប់ចន្ទីទុក ដោយកុំលក់​ប្រជែងជាមួយកសិករ ​ដើម្បីកុំឱ្យឈ្មួញបរទេស​ឆ្លៀតឱកាសទម្លាក់ថ្លៃ។

កាលពីដើមឆ្នាំ ២០២៤​ តម្លៃគ្រាប់សើម ប្រជាកសិករអាចលក់បានចន្លោះពី៣៥០០រៀល​ ទៅ៤០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូ។

យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជានៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ​កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៤២ម៉ឺន ៤ ពាន់តោន ​គិតជាទឹកប្រាក់ ​៥៤៣ លានដុល្លារ ​កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង៦៥ម៉ឺនតោន ទទួលបានចំណូល​៨៣៧លានដុល្លារ ថយចុះជិត១០%​ធៀបនឹងឆ្នាំ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម