ព័ត៌មានជាតិ
យុវជនសំរាម អង្គាសប្រាក់ពីអ្នកលេងហ្វេសប៊ុក សង់បង្គន់ឱ្យអ្នកស្រុកឱរ៉ាល់ ដើម្បីសុវត្ថិភាពក្មេងស្រី
ដោយគិតពីអនាម័យ សុខភាព ជាពិសេសសុវត្ថិភាពរបស់ក្មេងស្រីៗដែលត្រូវបន្ទោបង់ក្នុងព្រៃ យុវជនសំរាម បានប្រមូលអង្គាសប្រាក់ពីអ្នកលេងបណ្តាញសង្គមមួយចំនួន យកមកសង់បង្គន់តាមផ្ទះរបស់ក្មេងៗ ចំនួន ៥០បង្គន់ ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការបន្ទោបង់ មានសុវត្ថិភាព និងចៀសឆ្ងាយពីមេរោគផ្សេងៗ។

លោក សាន ដារ៉ាវីដ ដែលគេស្គាល់ថាជាយុវជនសំរាម តែងតែជួយដល់ក្មេងៗក្រីក្រឱ្យពួកគេមានឱកាសបានរៀនសូត្រ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ពលរដ្ឋដែលស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅពេលដែលបន្ទោបង់ម្តងៗ គឺត្រូវទៅបន្ទោបង់ក្រោយផ្ទះក្នុងព្រៃ ហើយទម្លាប់នេះក៏បានបន្តមកដល់ក្មេងៗនៅក្នុងស្រុកនេះ ដោយសារតែគ្មានបង្គន់អនាម័យ។ លោកបន្តថា ទីតាំងខាងលើចម្ងាយ ១៣០គីឡូម៉ែត្រពីភ្នំពេញ ចុះពីថ្នល់ជាតិមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ប៉ុន្តែផ្ទះភាគច្រើនមិនទាន់មានបង្គន់ប្រើប្រាស់នោះទេ ឯផ្ទះដែលមានបង្គន់ គឺភាគតិចណាស់។ សម្រាប់ផ្ទះដែលគ្មានបង្គន់ ដោយសារពលរដ្ឋមិនមានលទ្ធភាពសង់ ឬ ពិបាកក្នុងការថែទាំ ដាក់ទឹកជាដើម ព្រោះនៅទីនោះទិញទឹកប្រើ មួយពាង១៥,០០០៛ ទៅ២០,០០០៛។

ឃើញបែបនេះ លោក សាន ដារ៉ាវីដ យល់ថា បើនៅតែបន្ទោបង់ពាសវាលពាសកាលទៀត នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព ឆ្លងមេរោគ បង្កជាសត្វល្អិត មូសខ្លា កើតជាជំងឺផ្សេងៗ។ ចំពោះក្មេងស្រីៗវិញ មានការលំបាក និងប្រឈមគ្រោះថ្នាក់ដល់ពួកគេ។ ហេតុនេះ ជាការចាប់ផ្តើមលោកបានអង្គាសប្រាក់ពីអ្នកលេងហ្វេសប៊ុក បានខ្ទង់ ៤ ទៅ ៥លានរៀលហើយ និងចំណាយលើសម្ភារៈបង្គន់ខ្ទង់ ១០លានរៀល។ បន្ទាប់មក លោកឧបត្ថម្ភបង្គន់ចំនួន ៥០ តាមផ្ទះពលរដ្ឋដោយមានចានបង្គន់ ៥០ និងលូតូចៗចែកតាមគ្រួសារតូច និងធំ។ ការសង់នេះ ក៏តម្រូវឱ្យពលរដ្ឋតាមផ្ទះ ជីកដី និងគ្រោងខ្លួនឯង ហើយលោកឧបត្ថម្ភជាសម្ភារៈនានា។

ការឧបត្ថម្ភបង្គន់នេះ លោកសង្ឃឹមថា នឹងអាចជួយកែប្រែទម្លាប់បន្ទោបង់ពាសវាលពាសកាលរបស់ពលរដ្ឋនៅទីនោះ និងជួយឱ្យពួកគេមានអនាម័យ ចៀសឆ្ងាយពីជំងឺ ព្រមទាំងបង្ការគ្រោះថ្នាក់ផ្សេងៗនៅពេលដែលចេញទៅបន្ទោបង់ឆ្ងាយពីផ្ទះ។
សូមជម្រាបថា យុវជនសំរាម បានបង្កើតសាលាសហគមន៍ ភ្នំឱរ៉ាល់ ដើម្បីឱ្យក្មេងៗដែលរស់នៅទីតាំងខាងលើ ដែលក្រីក្រ មិនបានរៀនសូត្រ អាចមានឱកាសបានរៀនសូត្រ ចាប់យកចំណេះវិជ្ជាបាន។ ដោយឡែក នៅក្នុងសាលាសហគមន៍ ភ្នំឱរ៉ាល់ លោក សាន ដារ៉ាវីដ ក៏បានសង់បង្គន់ចំនួន៣ រួចរាល់ហើយ សម្រាប់ឱ្យក្មេងស្រីៗងាយស្រួលក្នុងការបន្ទោបង់ ហើយប្រជាពលរដ្ឋនៅតំបន់ជិតនោះ ក៏អាចបន្ទោបង់បានដូចគ្នា៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ