ព័ត៌មានជាតិ
ទូតឥណ្ឌា ស្នើអញ្ជើញសម្ដេចតេជោ បំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានស្នើសុំអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងពេលសមស្របណាមួយខាងមុខ។ សំណើអញ្ជើញរបស់ឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបសម្ដេចតេជោ នៅវិមានព្រឹទ្ធសភា។

លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យលោកស្រីបានជួបពិភាក្សាការងារនៅពេលនេះ។ លោកស្រីឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ជូនសម្ដេចតេជោ ថា ឥណ្ឌា នឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្ដេចតេជោ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាពេលខាងមុខ ក្នុងតួនាទីជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោ ជាមិត្តចាស់ ជាមិត្តល្អ ដែលសម្ដេចបានពូនជ្រុំឱ្យទំនាក់ទំនងកម្ពុជា-ឥណ្ឌាកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់ ជាពិសេសនៅពេលដែលសម្ដេច ធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន នាពេលកន្លងទៅ។

លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានគូសរំលេចពីការខិតខំរបស់សម្ដេចតេជោ ដែលបានផ្ដួចផ្ដើមគំនិតឱ្យមានព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា កន្លងទៅ ដែលជាព្រះរាជទស្សនកិច្ចកំពូលក្នុងទំនាក់ទំនងកម្ពុជា និងឥណ្ឌា ជាង៦០ឆ្នាំកន្លងមកនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដែលប្រទេសឥណ្ឌាខិតខំបង្កើតឱ្យមានព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃកម្ពុជា ទៅកាន់ប្រទេសឥណ្ឌាប្រកបដោយភាពជោគជ័យ ហើយសម្ដេចតេជោ ចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃទំនាក់ទំនងកម្ពុជា និងឥណ្ឌា។ សម្ដេចតេជោ ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសឥណ្ឌា នារយៈពេលកន្លងទៅ ដែលបានបង្ហាញពីការទទួលយកពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជាផងដែរ។ តែយ៉ាងណា ក្នុងជំនួបនេះ សម្ដេចតេជោ មិនបានបញ្ជាក់ថា សម្ដេចនឹងអញ្ជើញទៅប្រទេសឥណ្ឌា នាពេលណានោះឡើយ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា