Connect with us

ព័ត៌មានជាតិ

កម្ពុជា ត្រៀមចូលរួមសន្និសីទថ្នាក់តំបន់ ស្តីពី “សារៈសំខាន់ ការវិនិយោគលើការអភិវឌ្ឍកុមារ”

បានផុស

នៅ

អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំជាមួយ គណៈប្រតិភូពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈចូលរួមសន្និសីទថ្នាក់តំបន់ ស្តីពី “សារៈសំខាន់ នៃការវិនិយោគលើការអភិវឌ្ឍកុមារតូច” (INVESTING IN ECD) ដែលគ្រោងរៀបចំពី ថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៤ នៅ ទីក្រុងប៉េណាំង ប្រទេស ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែឧសភា នេះ បានឱ្យដឹងថា ការចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំឆ្នាំ២០២៤ នេះ បានឆ្លុះបញ្ចាំងពីគំរូថ្មីមួយ និងភាពជាអ្នកដឹកនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសម្របសម្រួលឱ្យមានការចូលរួមពីសំណាក់មន្ត្រីជំនាញ នាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងតំណាងវិស័យឯកជន សរុបចំនួន ២៤នាក់។

តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ អ្នករៀបចំកម្មវិធីបានផ្តល់ស្តង់តាំងពិព័រណ៍មួយកន្លែងសម្រាប់កម្ពុជា ដាក់តាំងបង្ហាញពីសមិទ្ធផលដែលបានសហការអភិវឌ្ឍរួមគ្នាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច និងមានតំណាងប្រតិភូចូលរួមជាវាគ្មិនតាមប្រធានបទមួយចំនួនពាក់ព័ន្ធ៖ ១. ការអនុវត្តការងារគាំពារ និងអភិវឌ្ឍកុមារតូចបែបពហុវិស័យ ២. ការអនុវត្តកញ្ចប់អប់រំមាតាបិតាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច និង៣. តួនាទីរបស់ភ្នាក់ងារសុខភាពក្នុងសហគមន៍ក្នុងការជួយកុមារតូចមានការអភិវឌ្ឍយឺតយ៉ាវ។

ក្នុងឱកាសនោះអ្នកស្រី គឹម សេដ្ឋានី បានផ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍពាក់ព័ន្ធក្នុងការរួមចំណែកលើកកម្ពស់ការងារគាំពារ និងអភិវឌ្ឍកុមារតូច និងបានណែនាំគណៈប្រតិភូ ត្រូវត្រៀមកញ្ចប់សម្ភារ និងឯកសារចាំបាច់ពាក់ព័ន្ធ ដើម្បីបានដាក់តាំងបង្ហាញ និងចែករំលែកដល់អ្នកចូលរួមដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការពាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម