Connect with us

ព័ត៌មានជាតិ

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២ លានដុល្លារ​សម្រេច​ការសាងសង់បាន ​៧០ ភាគរយ​

បានផុស

នៅ

គម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី CSNC នៅខេត្តកំពង់ធំសម្រេចការសាងសង់បាន ៧០ ភាគរយ ​និងគ្រោងដាក់ឱ្យ​ដំណើរ​ការនៅដើមឆ្នាំ ២០២៥ ​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន CSNC Agriculture Co.,Ltd ជាក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរី បានបើកការដ្ឋានសាងសង់​រោង​ចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាមួយទុនវិនិយោគតម្លៃ១២ លានដុល្លារ ស្ថិតនៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣។

​លោក ស៊ុយ កុកធាន ​អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ​មានប្រសាសន៍ថា ​រោងចក្រ CSNC Agriculture ​សម្រេចបានការសាងសង់បាន ៧០ ភាគរយ ដោយបានដំឡើងដំបូលរួចអស់ហើយ នៅតែចាក់សាប ​និងបាំង​ជញ្ជាំង។

​រោងចក្រ​នេះ សាងសង់​នៅលើ​ផ្ទៃដី​សរុប​ ១៤ ហិកតា​ ដោយមាន​ផ្ទៃដី​ចាក់សាប​ទំហំ ៦​ ហិ​ក​តា និង​ឃ្លាំង​ស្តុក មួយចំនួន ដែលមាន​សមត្ថភាព​កែច្នៃ ៤០ តោន​ក្នុង ១ ​ថ្ងៃ ដែល​ត្រូវការ​កម្លាំង​ពលកម្មជិត​ ២០០​ នាក់​។

សូមជំរាបថា ក្រៅពីក្រុមហ៊ុនសិង្ហបុរី ក៏មានក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន MIRATH Agri Tech ក៏បានបោះទុន​វិនិយោគ​បើក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ដែល​រោងចក្រ​នេះមាន​សមត្ថភាព​ផលិតបាន ២០ តោន ក្នុង១ ថ្ងៃ។

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា បើក​បូក​នឹង​រោងចក្រ​ CSNC និង ​MIRATH Agri Tech ​កម្ពុជាមាន ​៥​រោងចក្រ​ធុន​មធ្យម​នាពេល​អនាគត ប៉ុន្តែ​កម្ពុជាត្រូវការ​រោងចក្រ​ប្រភេទ​ធុន​មធ្យម​នេះ ​៣០ ដើម្បី​ស្ថិរភាព​ទីផ្សារ​ស្វាយចន្ទី​របស់​កម្ពុជា​។ 

​បច្ចុប្បន្ន​នេះ ផ្ទៃដី​ដែល​បាន​ដាំ​ដំណាំ​ស្វាយចន្ទី​សរុប​ប្រមាណ ៧០ ម៉ឺន​ហិកតា ក្នុងនោះ​ខេត្តកំពង់ធំ បាន​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា សរុប​មាន​ចំនួន​ជាង ១៥០ ពាន់​ហិកតា​។ បច្ចុប្បន្ននេះ កម្ពុជា​បាន​នាំ​គ្រាប់ស្វាយចន្ទី​ឆៅ ចេញ​ក្រៅប្រទេស​ប្រមាណ​ជាង ៩០​ភាគរយ ក្នុង​តម្លៃទាប​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម