ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៥ ពាន់នាក់ កំពុងរៀនជំនាញវិជ្ជាជីវៈវគ្គទី ២
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២១ ឧសភា នេះថា បច្ចុប្បន្នមានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណជាង ៥ ពាន់នាក់ កំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ខណៈវគ្គទី ១ នឹងត្រូវប្រឡងបញ្ចប់នៅទូទាំងប្រទេសក្នុងខែឧសភា ឆ្នាំ ២០២៤ នេះ។

លោកបានបន្តថា ចំណែកគ្រឹះស្ថានបណ្ដុះបណ្ដាលនានា កំពុងបន្តចុះឈ្មោះសិស្សចូលរៀនជាបន្តបន្ទាប់ទៀតផងដែរ។លោកបានបន្តទៀតថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវគ្គទី ១ នឹងត្រូវប្រឡងបញ្ចប់នៅទូទាំងប្រទេសក្នុងខែឧសភា ឆ្នាំ ២០២៤ នេះ បន្ទាប់ពីបានបើកវគ្គកាលពីពាក់កណ្ដាលខែមករា ឆ្នាំ ២០២៤ កន្លងទៅ។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយគិតត្រឹមថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ មានអ្នកចុះឈ្មោះចូលរៀនចំនួន ៣៧ ៤៩៣ នាក់ (ស្រី ១២ ៨៧១ នាក់) ក្នុងនោះមានសិស្សកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) សរុបចំនួន ១៧ ៧៧០ នាក់ (ស្រី ៥ ៨១៩ នាក់) ស្មើនឹងចំនួន ៨០៥ ថ្នាក់ បន្ទាប់ពីបានបើកវគ្គសិក្សាជាលើកដំបូងកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយសិក្សាលើវិស័យសំណង់, អគ្គិសនី និងថាមពល , អេឡិចត្រូនិក ,កម្មន្តសាល ,មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា ,សេវាកម្ម, បរិក្ខារត្រជាក់ និងកម្តៅ, ទេសចរណ៍, និងកសិកម្ម និងកសិ-ឧស្សាហកម្ម និងសិស្សធ្វើតេស្តវាយតម្លៃបញ្ចប់វគ្គចំនួន ៣ ៩០៩ នាក់ ស្រី ៨៨៤ នាក់។

លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកចុះឈ្មោះចូលរៀនឱ្យបានច្រើនបន្ថែមទៀត ព្រោះថាការចុះឈ្មោះរៀនគឺមិនមានការបង់ប្រាក់ទេ ហើយសាលាថែមទាំងជួយសម្រួលកន្លែងស្នាក់នៅជូនសម្រាប់អ្នកគ្មានកន្លែងស្នាក់នៅ។ ចំណែកអ្នកមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល ដើម្បីជួយសម្រួលក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយពេលរៀនចប់ មានការងារធ្វើ ប្រាក់ចំណូលសមរម្យចិញ្ចឹមខ្លួនឯង និងជួយផ្គត់ផ្គង់ក្រុមគ្រួសារបានកាន់តែប្រសើរបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?