Connect with us

ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា-សមាគមអ្នកភ្លេង នឹងមានការចងក្រងឯកសារមរតករស់រួមគ្នា នាពេលខាងមុខ

បានផុស

នៅ

លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជាបាន​គូស​បញ្ជាក់​ថា នា​ពេល​ខាង​មុខ​នេះ ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា នឹង​សហការ​ជា​មួយ​សមាគម​អ្នកភ្លេង ចង​ក្រង​ឯកសារ​មរតក​រស់​ដើម្បី​រួម​ចំណែក​ថែរក្សា​មរតក​ខ្មែរ​ឱ្យ​បាន​គង់វង្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសុខ ទូច បាន​ឲ្យដឹង​ថា កាលពី​​ថ្ងៃទី ២០ ឧសភា ឆ្នាំ២០២៤ ​លោក​បាន​ជួបពិភាក្សា​ការងារ​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹកនាំ​សមាគម​អ្នកភ្លេង ដោយ​ស្ថាប័នទាំងពីរ​នឹង​សហការរួមគ្នា​ក្នុងការ​សិក្សាស្រាវជ្រាវ និង​ចងក្រង​ឯកសារ​មរតក​មនុស្ស​រស់​បន្ទាន់ ព្រោះ​ពួកគាត់​មានវ័យកាន់​តែចាស់ណាស់​ទៅ​ហើយ ដែល​ពួកគាត់​ភាគច្រើនមានវ័យចាប់ពី ៧០ឆ្នាំឡើងទៅ។

បណ្ឌិត​សភាចារ្យ​ សុខ ទូច អះអាង​បន្ថែម​ថា រាជបណ្ឌិត្យសភាកម្ពុជា នឹង​សហការ​ជា​មួយសមាគមអ្នកភ្លេង គឺ​នឹង​ធ្វើ​ការ​ចងក្រង​ឯកសារមរតក​រស់ មួយ​ចំនួន​ដូចជា យីកេ, របាំ, ល្ខោន, ចម្លាក់ និងភ្លេងខ្មែរ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម