Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ទោះមានតួនាទី ភារកិច្ច និងក្តីស្រមៃខុសៗ គ្នា តែទាមទារឲ្យយើងមានទស្សនៈឯកភាពជាតិមួយ ជាសញ្ជាតិមួយ»

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លើក​ឡើង​ថា «ទោះបី​យើង​មាន​តួនាទី ភារកិច្ច និង​ក្តី​ស្រមៃ​ខុសៗ គ្នា តែ​វា​ទាមទារ​ឲ្យ​យើង​មាន​ទស្សនៈ​ឯកភាព​ជាតិ​មួយ ដែល​បង្ហាញ​ពី​ការ​រួបរួម​គ្នា​ក្នុងនាម​ជា​សញ្ជាតិ​មួយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក-សមាជិកា ក្រុម​ការងារ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា ថ្ងៃនេះ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ ជា​គ្រូឧទ្ទេស និង​គរុ​និស្សិត នៃ​វិទ្យាស្ថាន​គរុកោសល្យ​ភ្នំពេញ ឯកឧត្ដម បាន​ចែករំលែក​ជូន​សមាជិក-សមាជិកា​ទាំងអស់ អំពី​បុព្វហេតុ នៃ​ការ​ចូលរួម​កិច្ចការ​សង្គម ដើម្បី​ប្រទេសជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ទៀត​ថា សកម្មភាព​ដែល ស​.​ស​.​យ​.​ក បាន​រៀបចំ​កន្លងមក មិន​ថា​ការ​លើក​ស្ទួយ​វប្បធម៌ ប្រពៃណី ឬ​ព្រឹត្តិការណ៍​ណាមួយ​ទេ គឺ​បាន​បង្កើត​ឱកាស​ឲ្យ​អ្នក​ទាំងឡាយ​ដែល​មកពី​កន្លែង​ផ្សេងគ្នា ឆ្ងាយ​ពី​គ្នា និង​មិន​ដែល​ស្គាល់​គ្នា ឲ្យ​មក​ធ្វើការ​រួម​គ្នា ដើម្បី​ផ្តល់​ភាព​វិជ្ជមាន​ដល់​សង្គមជាតិ។ តាមរយៈ​ទំនាក់ទំនង​ចេញពី​ការងារ​ជាមួយ ស​.​ស​.​យ​.​ក នេះ​ហើយ ដែល​យើង​អាច​ឈាន​ទៅ​កសាង​ភាព​សុខដុមរមនា​ក្នុង​សង្គម​ឲ្យ​កាន់តែ​រឹងមាំ។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែម​ថា ប្រសិនបើ​គេ​សួរ ឯកឧត្ដម ថា អ្វី​ដែល​ជា​មោទនភាព​ធំ​បំផុត​របស់ ឯកឧត្ដម ក្នុង​រយៈពេល ១២ ឆ្នាំ ជាមួយ ស​.​ស​.​យ​.​ក ឯកឧត្ដម នឹង​និយាយ​ថា គឺ​ការ​លូតលាស់​ឥត​ឈប់ឈរ នៃ​ក្រុម​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​មោទនភាព​ដ៏​ធំ​មួយ​សម្រាប់ ឯកឧត្ដម ក្នុង​ការ​បំពេញ​តួនាទី​ជា​ប្រធាន​ស្ថាប័ន​មួយ​នេះ។

ឯកឧត្ដម បន្ថែម​ទៀត​ថា ឯកសណ្ឋាន​ដែល ស​.​ស​.​យ​.​ក កំពុង​ពាក់​នេះ បាន​ការ​ទទួល​ស្គាល់​ពី​ប្រជាពលរដ្ឋ និង​ទំនុក​ចិត្ត​ថា​ជា​និមិត្តរូប នៃ​អំពើ​ល្អ​ក្នុង​សង្គម។ អ្វី​ទាំងអស់​នេះ ពិត​ណាស់​បាន​កើត​ចេញ​ពី​សកម្មភាព​របស់​សមាជិក-សមាជិកា ស​.​ស​.​យ​.​ក ម្នាក់ៗ ដែល​ចូលរួម​សកម្មភាព​ជាមួយ ស​.​ស​.​យ​.​ក ប្រកប​ដោយ​ឆន្ទៈ និង​ទឹកចិត្ត​បរិសុទ្ធ ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​ចងចាំ​នូវ​ទង្វើ​ល្អ ហើយ​ផ្តល់​តម្លៃ​ដល់​កិច្ចការ​ដែល​ធ្វើ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម