ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មលើកឡើងថា សហគមន៍កសិកម្មទំនើប ជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ បានចូលរួមប្រជុំពិភាក្សាគម្រោង ស្តីពី “GIZ-implemented regional project ASEAN-AgriTrade Phase II” នៅទីស្តីការក្រសួងកសិកម្ម។

នៅក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ប្រាប់តំណាងអង្គការ GIZ អំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដែលផ្តោតលើសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រ និងផែនការសកម្មភាព គឺមានសារសំខាន់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាពសេដ្ឋកិច្ចរបស់កសិករ ធ្វើយ៉ាងណាឱ្យប្រជាកសិករទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការជំរុញការចងក្រងសហគមន៍កសិកម្មទំនើប។

សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់ក្រសួង ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ដូចជា ដើមទុន បច្ចេកទេស ទីផ្សារជាដើម ជាពិសេសការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប និងការធានារ៉ាប់រងផលិតកម្មផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ចំពោះការងារបច្ចេកទេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្រុមអ្នកស្រាវជ្រាវ ព្រមទាំងមន្ត្រីផ្សព្វផ្សាយកសិកម្មនៅតាមមូលដ្ឋាន ដើម្បីជួយគាំទ្រដល់កសិករ បើទោះបីជាពួកគាត់មិនមែនជាសមាជិកនៃសហគមន៍កសិកម្មទំនើបក៏ដោយ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ