ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ត្រូវតែបង្កើតច្បាប់ដាក់ទោសអ្នកដែលថាកម្ពុជាគ្មានរបបប្រល័យពូជសាសន៍
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងថា កម្ពុជា ត្រូវតែរៀបចំបង្កើតច្បាប់ដើម្បីដាក់ទោសទណ្ឌលើអ្នកដែលនិយាយថា ប្រទេសកម្ពុជា មិនមានរបបប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះ នៅក្នុងពិធីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភានេះ។

មូលហេតុដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជាចង់ឱ្យមានច្បាប់ដើម្បីដាក់ទោសទណ្ឌលើអ្នកដែលនិយាយថា ប្រទេសកម្ពុជា មិនមានរបបប្រល័យពូជសាសន៍នេះ គឺដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដែលបានចូលរួមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេច ត្រូវរងចាំអស់រយៈពេល៤៣ ឆ្នាំ ទើបរកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ដែលស្លាប់ និងរងគ្រោះព្រោះរបបប្រល័យពូជសាសន៍។ ម្យ៉ាងវិញទៀត និងដែលពិសេសនោះ គឺសម្តេចតេជោ មិនចង់ឱ្យអ្នកនយោបាយទាំងឡាយយកបញ្ហាប្រល័យពូជសាសន៍នេះ ទៅធ្វើល្បែងនយោបាយបន្តទៅទៀត។

ជាមួយនឹងការលើកឡើងបែបនេះ សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត បានថ្លែងអរគុណដល់កងទ័ពស្ម័គ្រវៀតណាមដែលបានចូលរួមជាមួយអ្នកតស៊ូកម្ពុជាក្នុងការវាយរំដោះប្រទេសកម្ពុជាពីកណ្តាប់របបប្រល័យពូជសាសន៍ខ្មែរក្រហមផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?