Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ស្នើក្រុមអ្នកច្បាប់សិក្សាបង្កើតច្បាប់មួយដាក់ទោស​ចំពោះជនណា​ដែលថាកម្ពុជាគ្មាន​របបប្រល័យពូជសាសន៍

បានផុស

នៅ

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន ស្នើក្រុមអ្នកច្បាប់​សិក្សាពីលទ្ធភាព​ក្នុង​ការដាក់ច្បាប់នៅកម្ពុជា ដែលច្បាប់នេះអាចដាក់ទោសចំពោះជនទាំងឡាយណាដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍គឺត្រូវទទួលទោស។

ការស្នើនេះ ត្រូវបាន​ថ្លែងឡើងនាឱកាសម្តេចតេជោ បានអញ្ជើញជាធិបតី ពិធីបិទសន្និសីទស្តីពី “អនាគតប្រទេសកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍” ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោថ្លែងថា៖«ខ្ញុំសូមស្នើអ្នកច្បាប់ទាំងអស់ តើយើងអាចដាក់ច្បាប់នៅប្រទេសកម្ពុជាបានឬអត់សម្រាប់ជនក៏ដោយដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍គឺត្រូវទទួលទោស»។​ សម្តេចអះអាងថា​ ការចង់បានច្បាប់នេះ​ដោយផ្អែកទៅលើដំណើរការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម ដែលបានចេញសាលក្រមបញ្ជាក់ថាកម្ពុជាមានរបបប្រល័យពូជសាសន៍។ សម្តេចថា៖«ហេតុអីបានជាខ្ញុំត្រូវហ៊ាននិយាយអ៊ីចឹង ព្រោះសាលក្រមតុលាការមួយដែលចេញថា កម្ពុជាមានរបបប្រល័យពូជសាសន៍ និងមានដំណើរការកាត់ទោសរបបប្រល័យពូជសាសន៍។ អ៊ីចឹង! បើសិនជាតុលាការចេញសាលក្រមបែបនេះបានអះអាងថាកម្ពុជាមានរបបប្រល័យពូជសាសន៍។នៅអឺរ៉ុបក៏មានធ្វើបែបនេះដែរ អ៊ីចឹង!កម្ពុជាគួរមានធ្វើរឿងនេះ»។

ក្នុងន័យនេះ សម្តេចបញ្ជាក់ថា ការស្នើឱ្យចងក្រងជាច្បាប់នេះមិនមែន​ជាការបិទសិទ្ធិសេរីភា​ព​ក្នុងការបញ្ចេញ​មតិនោះទេ  ប៉ុន្តែដើម្បីចៀសវាងអ្នកនយោបាយមួយ​ចំនួនយកទៅបកស្រាយផ្ទុយ​ពី​ការពិតដើម្បីផលប្រយោជន៍នយោបាយខ្លួន ប៉ុន្តែប៉ះពាល់ដល់ប្រវត្តិសាស្រ្តកម្ពុជា។
សម្តេចសង្កត់ធ្ងន់ថា៖«នេះមិនមែនជាការបំផុតស្មារតីធ្វើការសង្កត់ទៅលើការបញ្ចេញមតិទេ ក៏ប៉ុន្តែកម្ពុជា​មានរឿងអាក្រក់បែបនេះ ម្ខាងថ្កោលទោសខ្មែរ​ក្រហម តែម្ខាងទៀតក៏បានថ្កោលទោសចំពោះអ្នកដែល​បានផ្តួលរំលំខ្មែរក្រហមដែរ។ អ៊ីចឹង! ខ្ញុំគិតថាល្មមដល់ពេលដែលត្រូវដាក់ច្បាប់ ព្រោះបើមិនអ៊ីចឹង​ទេ​ពួកអ្នកនយោបាយនៅតែលេងល្បែងនយោបាយ​ដដែលៗដែលធ្វើឱ្យមានច្របូក​ច្របល់កើត​ឡើងនៅក្នុងសង្គមរបស់យើង»។

«ដូច្នេះគួរតែមានច្បាប់ បើអ្នកឯងនិយាយថាអត់មានអំពើប្រល័យពូជសាសន៍គឺ​មានទោសប៉ុន្មាន​ នេះមិនមែនការហាមឃាត់ការបញ្ចេញទេ ប៉ុន្តែការបញ្ចេញមតិណាដែលគាំពាររបប​ប្រល័យពូជសាសន៍​គួរតែត្រូវមានទោស»។
សម្តេចតេជោ បញ្ជាក់បន្ថែម៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម