Connect with us

ព័ត៌មានជាតិ

ស្ថានទូតថៃ ថ្វាយនូវអង្ករ ៤០០គីឡូក្រាម ជូនមូលនិធិមុធិតារបស់សម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី

បានផុស

នៅ

លោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតបានដឹកនាំសហការី ដែលជាមន្ត្រីរាជការនៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ព្រះអនុជនៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីជាការទូលថ្វាយនូវអង្ករចំនួន ៤០០ គីឡូក្រាមជូនដល់មូលនិធិមុធិតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះដែរ សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី បានរាជានុញ្ញាតឲ្យឯកអគ្គរាជទូតនិងមន្ត្រីរាជការនៃស្ថានទូតថៃចូលរួមផ្តល់អង្គរបន្តជូនដល់តំណាងសាលាមធ្យម វិចិត្រសិល្បៈ ដើម្បីឧបត្ថម្ភគាំទ្រស្ថាប័នអប់រំសហគមន៍នៅក្នុងមូលដ្ឋាននិងអ្នកដែលខ្វះខាតជួបការលំបាក ដោយសកម្មភាពខាងលើនេះរៀបចំឡើងនៅក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម