ព័ត៌មានជាតិ
IDP Education រៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាផ្តល់ឱកាសឱ្យសិស្សនិស្សិតទៅសិក្សា នៅស្ថាប័នអប់រំកម្រិតពិភពលោក
IDP Education ដែលជាស្ថាប័នឈានមុខគេលើពិភពលោកផ្នែកសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសបានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា រយៈពេលពីរថ្ងៃនៅសណ្ឋាគារហៃយ៉ាត់ និងថ្ងៃទី ១៨ ខែឧសភា នៅឯសាលា ACE ទីតាំងទួលទំពូង ដែលទទួលបានការចូលរួមពីសិស្សានុសិស្ស និងអាណាព្យាបាលជាង ៦០០ នាក់។

ពិព័រណ៍សិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ឆ្នាំ ២០២៤ ត្រូវបានប្រារព្ធបើកដោយលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន អាយ ឌី ភី និងសាលា ACE និង លោក Victor Yau មន្ត្រីការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ នៅឯសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ។

ពិព័រណ៍ការសិក្សានេះផ្តល់ឱកាសដល់សិស្ស និស្សិត អាណាព្យាបាលជួបប្រឹក្សាយោបល់ផ្ទាល់ជាមួយអ្នកតំណាងអំពីជម្រើសសិក្សា លក្ខខណ្ឌចូលសិក្សា ព្រមទាំងការដាក់ពាក្យ និងសុំទិដ្ឋាការទៅសិក្សានៅស្ថាប័នអប់រំកម្រិតពិភពលោកក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា រាល់សិស្សានុសិស្ស និងអាណាព្យាបាលចូលរួមដោយឥតគិតថ្លៃ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានលើកឡើងពីគុណតម្លៃនៃការចំណាយលើការសិក្សានៅបរទេសដោយលោកបានជំរុញដល់សិស្ស និស្សិត និងអាណាព្យាបាលគួរចាប់យកឱកាស និងស្វែងយល់លម្អិតពីតម្រូវការរបស់ខ្លួន ព្រមទាំងព័ត៌មាននូវការផ្តល់ជូនរបស់សាលាដើម្បីធានាបានការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែលនឹងប្រកបដោយផ្លែផ្កាក្រោយទទួលបានការសិក្សា។ លោកបានបញ្ជាក់ថា៖ «ដំណើរបន្តការសិក្សានៅបរទេសជាពិសេសសម្រាប់ប្រទេសដែលអ្នកមិនធ្លាប់ទៅអាចនឹងស្មុគស្មាញ ប៉ុន្តែអ្នកជំនាញប្រឹក្សាយោបល់ទៅសិក្សានៅបរទេសប្រចាំ IDP នឹងនៅទីនេះសម្រាប់អ្នកដោយគាំទ្រ និងផ្តល់ជូនការណែនាំដើម្បីប្រាកដថារាល់ជំហានដែលអ្នកឆ្ពោះទៅប្រាដកសម្រេចបាននូវគោលនូវអាជីពរបស់អ្នក»។ បន្ថែមពីនេះ អ្នកតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាក៏មានវត្តមានដើម្បីឆ្លើយតបទៅកាន់សិស្ស និស្សិតអំពីកម្មវិធីអាហារូបករណ៍ (Global UGRAD និង YSEALI) និងកម្មវិធីសិក្សា ឬវិធីសាស្ត្រដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសពីអ្នកជំនាញមកពីមជ្ឈមណ្ឌលអូស្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE) ព្រមទាំងព័ត៌មានលម្អិតលើការធ្វើតេស្ត IELTS ពីតំណាងមកពី IDP IELTS ជាដើម។
បច្ចុប្បន្នស្ថាប័ន IDP Education មានបុគ្គលិកប្រមាណ ៦០០០ នាក់ដំណើរការក្នុង ១៩០ ការិយាល័យលើ ៨០ ប្រទេសជុំវិញពិភពលោកឈានមុខគេក្នុងសកលលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសរួមមាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងអៀរឡង់។ សិស្ស និស្សិត និងអាណាព្យាបាលអាចណាត់ជួបជាមួយអ្នកជំនាញដោយឥតគិតថ្លៃ ឬជួបផ្ទាល់នៅការិយាល័យ IDP ក្នុងរាជធានីភ្នំពេញ និងសៀមរាបសម្រាប់ព័ត៌មានបន្ថែមតាមរយៈ 023 902 600 ឬ [email protected] ៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ