Connect with us

ព័ត៌មានជាតិ

គ្រាប់មីនមិនទាន់ផ្ទុះ ៨៩គ្រាប់ សល់ពីសង្គ្រាមត្រូវបានរកឃើញ នៅភូមិអណ្តូងថ្មមាស

បានផុស

នៅ


គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ទុកទាំងពីសម័យសង្គ្រាម ៨៩គ្រាប់ ត្រូវបានអង្គភាពកម្ចាត់មីន (CMAX) បានរុករកឃើញហើយដោះបាននៅចំណុចដីព្រៃមួយកន្លែង ក្នុងភូមិអណ្តូងថ្មមាស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់មីនទាំង ៨៩គ្រាប់នេះ នៅចំណុចដីមួយកន្លែងមានទំហំ៧ហិកតា ម្ចាស់មាន ឈ្មោះ កុក អាន ស្ថិតក្នុងភូមិ អណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក កុក អាន បានប្រាប់ឲ្យដឹងថានៅថ្ងៃទី ២១នោះ មន្ត្រីអង្គភាពកំចាត់ម៉ីន(CMAX)១ក្រុមមានគ្នាច្រើននាក់ បានទៅដោះមីននៅចំណុចដីមួយកន្លែងរបស់គាត់ពេញ១ថ្ងៃ អង្គភាពកំចាត់ម៉ីន(CMAX)បានរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកតាំងពីជនាន់សង្គ្រាម ចំនួន៤ប្រភេទសរុប៨៩គ្រាប់។

អង្គភាពកំចាត់មីន (CMAX) បានឲ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះមាន ១. គ្រាប់បែកដៃ M67 ចំនួន ៨០គ្រាប់ ផលិតនៅ USA ២. គ្រាប់ត្បាល់ ៨២ ម៉ម៉ ចំនួន ២គ្រាប់ ផលិតនៅប្រទេសចិន ៣. ក្បាលផ្ទុះចំនួន ០៦គ្រាប់ ផលិតនៅប្រទេសចិន និង ៤. មីន POMZ ចំនួន ១គ្រាប់ ផលិតនៅប្រទេសសូវៀត បញ្ជាក់គ្រាប់យុទ្ធភ័ណ្ឌទាំងនោះគុណភាពខូចទាំងស្រុង។

ក្រោយពីរកឃើញហើយត្រូវបានមន្ត្រីអង្គភាពកំចាត់មីន (CMAX) យកទៅកម្ចេចចោល នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ អស់ហើយផងដែរ ដើម្បីបញ្ជាសនូវគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ពេលយកទៅដំ ឬ ដុតលេងពេលមិនទាន់កម្ចេចចោល៕


អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ១ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ៩ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម