ព័ត៌មានជាតិ
មន្រ្តី៖ បច្ចុប្បន្ន ពលរដ្ឋ ៧ លាននាក់ ត្រូវបានគ្រប់ដណ្តប់ដោយប្រព័ន្ធគាំពាំសុខភាពសង្គម
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា បច្ចុប្បន្នពលរដ្ឋប្រមាណ ៧លាននាក់ ឬស្មើ ៤១ភាគរនៃពលរដ្ឋសរុប ត្រូវបានគ្រប់ដណ្តប់ដោយប្រព័ន្ធគាំពាំសុខភាពសង្គម ខណៈរាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា ២១ ដុល្លារសម្រាប់មូលនិធិសមធម៌សង្គម ដើម្បីគ្រប់ដណ្តប់សុខភាពជាសកលនៅកម្ពុជា។
នាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤នេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធ មុនីរ័ត្ន បានឱ្យដឹងថា នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាសម្រាប់មូលនិធិសមធម៌សង្គម សុខាភិបាលសរុប ១៦ លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ ២០២៤ ចំណាយនេះត្រូវបានគ្រោង ២១ លានដុល្លារអាមេរិក មានកំណើន ៣១ ភាគរយ។

លោកបញ្ជាក់ថា ដោយឡែករបបសន្តិសុខសង្គមផ្នែកថែមទាំសុខភាព ដែលបច្ចុប្បន្នមាន បេឡាជាតិសន្តិសុខសង្គម កំពុងគ្របដណ្តប់លើពលរដ្ឋគោលដៅ ប្រមាណ ២,១លាននាក់ ឬស្មើ ១២ភាគរយនៃពលរដ្ឋសរុប ដែលក្នុងនោះរួមមាន មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន មានចំនួន ៤៣ ម៉ឺននាក់។
ចំពោះ កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន ១,៥ លាននាក់ និងបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជាង ១៦ម៉ឺននាក់ បានចុះបញ្ជីសម្រាប់របបសង្គមផ្នែកថែទាំងសុខភាពតាមគោលការណ៍ស្ម័គ្រចិត្ត។ លោកបន្តថា«ជារួម បច្ចុប្បន្នពលរដ្ឋប្រមាណ ៧លាននាក់ ឬស្មើ ៤១ភាគរនៃពលរដ្ឋសរុប ត្រូវបានគ្រប់ដណ្តប់ដោយប្រព័ន្ធគាំពាំសុខភាពសង្គម»។ បន្ថែមលើនេះ ដើម្បីពង្រឹងអភិបាលកិច្ចប្រព័ន្ធគាំពារសុខភាពសង្គម រាជរដ្ឋាភិបាលក៏បានកែទម្រង់ស្ថាប័នមួយចំនួនផងដែរ»។
បើតាមលោករដ្ឋមន្រ្តី គិតត្រឹមខែមីនា ឆ្នាំ ២០២៤ មូលនិធិសមធម៌សុខាភិបាលបានគ្របដណ្តប់លើពលរដ្ឋគោលដៅប្រមាណ ៤, ៧ លាននាក់ ស្មើ ២៧ភាគរយនៃពលរដ្ឋសរុប ក្នុងនោះរួមមាន ទី១ ពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន ជាង ២, ៧លាននាក់ ក្រុមគោលដៅមួយចំនួន រួមមាន កីឡាករ កីឡាការនី អ្នករត់ម៉ូតូ កង់បី អ្នកធាក់ស៊ីក្លូ បុគ្គលិក និងអ្នកជំនាញដោះមីន និងក្រុមកម្មករនិយោជិតក្រៅប្រព័ន្ធ ចំនួន ១០ម៉ឺននាក់។ ចំណែក បុគ្គលិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជាង៣៧០០នាក់ និងគ្រួសារងាយរងហានិភ័យជាង១,៨លាននាក់។
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ