Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ដើម្បីកសាងមូលធនមនុស្ស កត្តាសុខភាព និងចំណេះដឹង គឺជាកិច្ចការសំខាន់

បានផុស

នៅ

ដើម្បីកសាងមូលធនមនុស្សឱ្យបានរឹងមាំ កត្តាសុខភាព និងចំណេះដឹង គឺជាកិច្ចការសំខាន់ និងចាំបាច់បំផុតដែលត្រូវ យកចិត្តទុកដាក់ និងត្រូវតែគិតគូមុនគេ។ នេះជាការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណ ដែលបន្តពីយុទ្ធសាស្ត្រចតុកោណ ធានធានមនុស្សនៅតែជាគន្លឹះអាទិភាពទី១។ សម្ដេចធិបតី ថ្លែងដូច្នេះយ៉ាងថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀត មូលធនមនុស្ស គឺជាគន្លឹះអាទិភាពសម្រាប់ការសាងប្រទេសរបស់យើង ព្រោះមនុស្សកំណត់ប្រទេស មនុស្សជាដង្ហើម គឺជាអ្នកអនុវត្តប្រតិបត្តិក្នុងការជំរុញសេដ្ឋកិច្ច ថែទាំវប្បធម៌ ថែទាំប្រពៃណី និងអត្តសញ្ញាណជាតិ។ ចឹងដើម្បីកសាងមូលធនមនុស្ស សុខភាព និងចំណេះដឹង ជាកិច្ចការសំខាន់»

បើតាមការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គោលដៅក្នុងការកសាងសុខភាព គឺជាការធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានការថែទាំសុខភាពពីសេវាសុខាភិបាលដែលមានគុណភាព តម្លៃសមរម្យ។ សម្ដេចធិបតី លើកឡើងថា គោលដៅ៣ ដែលយើងចង់បាន គឺគុណភាព លទ្ធភាពទទួលបានសេវាសុខាភិបាល និង​តម្លៃសមរម្យ។

សម្ដេចធិបតី ថា នេះគឺជាគោលដៅចាំបាច់ក្នុងការពង្រឹងធនធានមនុស្ស ពង្រឹងមូលធនមនុស្ស ដោយផ្ដោតជាសំខាន់លើសុខភាពជាចម្បង ដោយការកសាងសេវាសុខភាព ដែលមានគុណភាព រុញឱ្យដល់មូលដ្ឋាន ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពនៅក្នុងការទទួលបានដោយមានចីរភាព។ សម្ដេចធិបតី បានបន្ថែមថា ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល រៀបចំឱ្យមានផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៣ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៤ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម