Connect with us

ព័ត៌មានជាតិ

គម្រោង​ដាំ​ដើម​ត្នោត ​តាម​មហាវិថី​​ថ្មី​ទៅ​ព្រលាន​យន្តហោះតេជោតាខ្មៅ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ប្រកាស​រង់ចាំ​​សហការ​

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ប្រកាស​នឹង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ បើ​សិនមានការ​ស្នើ​សុំផ្តល់​កូនត្នោត​ដើម្បី​យកទៅ​ដាំ​លម្អ​នៅ​លើ​ដង​មហាវិថី​ថ្មី​ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​ដែលកំពុង​ដំណើរការ​សាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាវិថីថ្មីកំពុង​សាងសង់​ភ្ជាប់ពីផ្លូវ ៦០ ម៉ែត្រ ទៅ​ព្រលាន​យន្តហោះអន្តរជាតិតេជោតាខ្មៅ

ខណៈ​ដែលក្រសួង​បរិស្ថាន កំពុង​រៀបចំ​យុទ្ធនាការ​ចែក​កូនឈើ​រាប់​លាន​ដើម ​ដល់​ពលរដ្ឋ​យក​ទៅ​ដាំ​តាម​សហគមន៍ សាលារៀន និង​​ទីអារាមនានា ​ក្រសួង​បរិស្ថាន​ក៏​បាន​បណ្តុះកូន​ត្នោត​រាប់​ម៉ឺន​ដើម ដើម្បី​ចែកជូនដល់ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​ដោយ​ឥត​គិតថ្លៃ​នៅ​ពេល​ខាង​មុខ។

ឆ្លើយតបសំនួរ​របស់អ្នក​សារព័ត៌មាន​​កម្ពុជាថ្មី​​នៅ​ក្នុង​សន្និសីទ ​«ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូនឈើ​» កាលពី​​ថ្ងៃទី ២០ ខែ​​ឧសភា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន​រីករាយ​សហការផ្តល់ជូនកូន​ត្នោតដល់អាជ្ញាធរ​ ដើម្បី​​យកទៅ​ដាំ​នៅ​តាម​ដង​មហាវិថី​​ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​។

លោក​​រដ្ឋមន្រ្តី​ជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមរុក្ខជាតិ​របស់ជាតិ​គឺដើមត្នោត។ ដើម​ត្នោត​ជា​អត្តសញ្ញាណ​ជាតិ​ ដែល​បាន​ផ្សារ​ភ្ជាប់​ទៅ​វប្បធម៌​របស់ដូនតា​​ខ្មែរ​តាំង​ពី​កកើត​ទឹកដី​មក។ ​ការ​ដាំ​ដើមត្នោត​ប្រយោជន៍​​ជួយផ្សព្វផ្សាយ​តម្លៃវប្បធម៌ជាតិ និង​បង្កើន​​ការ​​ចាប់អារម្មណ៍​​ដល់ទេសចរ​​​បរទេស​បាន​ស្គាល់​ពី​រុក្ខជាតិ​ជា​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ​នៅ​ពេល​ធ្វើ​ដំណើរ​មក​​ប្រទេស​កម្ពុជា។

លោកបន្ត​ថា ក្រសួង​នឹង​បើកយុទ្ធាការ​ចែកកូនត្នោតជាង ៣០ ម៉ឺនក្នុង ១ ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមការចែកជូនកូនឈើជាង ១ ​លាន​ដើមទៀត​ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំនិងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។

លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តី​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការ​ដាំ​រុក្ខជាតិ​ណាមួយ​ក្នុង​បរិវេណ​ព្រលាន​ត្រូវ​មាន​ការ​សិក្សា​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ការ​ហោះហើរ។

ទាក់ទង​ការ​បំផុស​គំនិត​ដាំ​ដើមត្នោត​នៅ​តាម​ដង​មហាវិថី​ថ្មី​ទៅ​ព្រលាន​យន្តហោះ​តេជោ​​តាខ្មៅ​ បើតាមមន្រ្តីអាកាសចរស៊ីវិលបាន​អះអាង​ថា កិច្ចការ​នេះ​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី មិន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​​របស់​អាជ្ញាធរ​ព្រលាន​នោះ​ទេ។

ក្នុង​គម្រោង​អភិវឌ្ឍ​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​ ​ក៏​មាន​ការ​ស្ថាបនា​មហាវិថី​ថ្មី​ត​ភ្ជាប់​ពី​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ​ផ្លូវ ​៦០ ​ម៉ែត្រ​ ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ ដែល​មាន​ប្រវែង​ជាង ​១៣ គីឡូម៉ែត្រ។ មហាវិថី​ថ្មី​នេះសាងសង់​កាត់ភូមិសាស្រ្ត​ខេត្តកណ្តាលដោយ​​​​ឆ្លង​កាត់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ និង​ផ្លូវ​ជាតិ​លេខ ២ ភ្ជាប់​មក​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (​ឬ​ផ្លូវ ៦០ ម៉ែត្រ)។

ប្រាប់​កម្ពុជាថ្មី​តាម​តេលេក្រាម លោក ឌឹម បូរ៉ា មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល​បាន​ឲ្យដឹង​ថា ចំពោះគម្រោង​ដាំដើម​ត្នោតតាម​ហាវិថីថ្មី​​ភ្ជាប់ទៅព្រលានយន្តហោះតេជោតាខ្មៅ​ឆ្លង​កាត់​​ភូមិសាស្រ្ត​ខេត្តកណ្តាល រដ្ឋបាល​ខេត្ត​ពុំទាន់ទទួលបាន​ព័ត៌មានជាក់លាក់នៅ​ឡើយ​​​ទេ​។

បើតាមមន្រ្តីអ្នកនាំពាក្យ​រូបនេះ ការដាំដើមត្នោតទៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ ​បើតាម​លោក​ដឹងពីមន្ទីរបរិស្ថានខេត្តគ្រោងនឹងដាំពីថ្នាក់ជាតិ ដោយ​សហការជាមួយក្រុមហ៊ុនធ្វើព្រលាន។

យ៉ាងណាមិញ លោក ឌឹម បូរ៉ា បាន​បញ្ជាក់ថា រដ្ឋបាល​ខេត្ត​កណ្តាលក៏​បានបំផុសឲ្យពលរដ្ឋ​និង​អាជ្ញាធរ​តាមមូលដ្ឋាន​ចូលរួម​ដាំដើមឈើនៅ​ក្នុងបរិវេណ​ទីតាំងសមស្រប​នៅ​ទូទាំង​​ក្រុងស្រុក​ឲ្យបាន​ ១ ម៉ឺនដើម ក្នុង ១ ឆ្នាំ ខណៈ​ដែល​បច្ចុប្បន្នរដ្ឋបាលខេត្តក៏កំពុង​រៀបចំ​ឲ្យ​មានឧទ្យានតាម​បបណ្តាក្រុងស្រុក​ទាំង ១៣។

វឌ្ឍនភាព​គិត​មក​ដល់​ពេល​នេះ​ បើតាមមន្រ្តី​អាកាសចរ​ស៊ីវិល ព្រលាន​យន្តហោះ​តេជោ​​កក្រុង​តាខ្មៅ​សម្រេច​ការ​សាងសង់​បាន​​ប្រមាណ ៧០ ភាគរយ ដែល​គ្រោង​បញ្ចប់​​ដំណាក់​កាល​ទី ១ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​នៅ​ពាក់កណ្តាល​​ឆ្នាំ ២០២៥​។

ដោយ​ចាយ​កញ្ចប់​​ទុនវិនិយោគ​អស់​ប្រមាណ ១ ៥០០ លាន​ដុល្លារ​ ​​ព្រលាន​យន្តហោះតេជោតាខ្មៅ​ថ្មីត្រូវ​បាន​អភិវឌ្ឍ​​ជា​ព្រលាន​យន្តហោះ​​​កម្រិតថ្នាក់​​ 4E។ តាមរយៈ​ព្រលាន​យន្តហោះ​ដែល​ចាយ​ទុនខ្ទង់ពាន់លានដុល្លារនេះ​ នឹង​​ចូលរួមអភិវឌ្ឍ ក៏​ដូចជា​​​បើក​ចំហ​ជើងមេឃវិស័យ​អាកាសចរណ៍​ប្រទេស​កម្ពុជា ជាមួយ​លទ្ធភាពក្នុងការ​​ពង្រីកការ​​តភ្ជាប់​ការ​ហោះហើរ​​ដោយ​ត្រង់​ទៅ​គ្រប់​តំបន់​ទូទាំង​​ពិភពលោក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម