ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ប្រទេសខ្លះកុំមកណែនាំរដ្ឋាភិបាល តែត្រូវទៅណែនាំអ្នកធ្វើខុសច្បាប់ កុំឱ្យរំលោភច្បាប់
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅបណ្ដាប្រទេសមួយចំនួន ពិសេសប្រទេសលោកសេរី កុំមកណែនាំរាជរដ្ឋាភិបាលកម្ពុជា តែត្រូវទៅណែនាំក្រុមបុគ្គលដែលប្រព្រឹត្តខុសច្បាប់វិញកុំឱ្យរំលោភច្បាប់តទៅទៀត ដោយជ្រកក្រោមសិទ្ធិនៃការបញ្ចេញមតិ។
ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាពេលនេះ តបទៅនឹងបណ្ដាប្រទេសមួយចំនួន ដែលជារឿយៗតែងតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការបង្គាប់បញ្ជាឱ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ធ្វើតាមការចង់បានរបស់ខ្លួនពាក់ព័ន្ធនឹងក្រុមបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ ជាដើម។
អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវឱ្យមិត្តទាំងអស់ដែលមកណែនាំកម្ពុជា កុំប្រើច្បាប់ដើម្បីបិទសំឡេង អត់ទេ ទៅណែនាំអ្នកធ្វើខុសច្បាប់ កុំឱ្យរំលោភច្បាប់»។
សម្ដេចធិបតី បានលើកឡើងចំៗលើករណីលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលថ្មីៗនេះ គឺជាការអនុវត្តតាមច្បាប់របស់កម្ពុជា ដែលបុគ្គលបានប្រឌិតព័ត៌មានក្លែងក្លាយក្នុងចេតនាញុះញង់ឱ្យមានការរើសអើងលើគោលនយោបាយរាជរដ្ឋាភិបាល ពិសេសបង្កឱ្យចលាចលនៅក្នុងសង្គម។ សម្ដេច ថា នេះមិនមែនជាសិទ្ធិបញ្ចេញមតិទេ តែជាសកម្មភាពខុសច្បាប់ក្នុងការបង្កើតព័ត៌មានក្លែងក្លាយ។
សម្ដេចធិបតី បន្តលើកឡើងដូច្នេះថា៖ «លោក ស៊ុន ចន្ធី មិនមែនទើបរិះគន់រាជរដ្ឋាភិបាលពេលទៅជប៉ុនហ្នឹងទេ គាត់ រិះគន់រហូត តែជាសិទ្ធិរបស់គាត់ មានពីណាធ្វើអី តែគាត់តើដែលនៅមិននៅទៅប្រឌិតរឿង ដើម្បីតែកេងចំណេញនយោបាយ ហើយធ្វើឱ្យខុស បង្កើតនូវភាពវឹកវរ និងចលាចល ជាចេតនាបំផ្លិចបំផ្លាញការពិត បង្កើតការមួលបង្កាច់ទៅលើគោលនយោបាយក៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល»។ សម្ដេច សង្កត់ធ្ងន់ថា នេះហើយជាសិទ្ធិក្នុងការការពារភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីការពារកុំឱ្យមានសកម្មភាពញុះញង់ រើសអើង និងបង្កភាពចលាចលនៅក្នុងសង្គម។
សម្ដេចធិបតី ក៏បានប្រាប់ឱ្យប្រទេសជាមិត្តខ្លះ ជាពិសេសប្រទេសលោកសេរី ដែលចង់ពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា សូមពង្រឹងលើការអនុវត្តច្បាប់ឱ្យបានគ្រប់ៗគ្នា ហើយជាពិសេសមិនគួរជួយ ឬលើកទឹកចិត្តដល់អ្នកខុសទេ គួរតែជួយណែនាំអ្នកទាំងនោះកុំឱ្យដើរហួសព្រំដែននៃច្បាប់ ទើបជាការល្អ។ ជាមួយគ្នានេះ មុននឹងវាយតម្លៃលើករណីណាមួយ សម្ដេចធិបតី លើកទឹកចិត្តឱ្យប្រទេសជាមិត្ត កុំមើលថា អ្នកនោះជាអ្នកណា តែត្រូវមើលថា អ្នកនោះបានប្រព្រឹត្តអ្វីខ្លះ ទើបឈានទៅដល់ការអនុវត្តច្បាប់បែបនេះ៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង