ព័ត៌មានជាតិ
អតីតយុទ្ធជនគ្រប់រាជធានីខេត្តបើកនូវរបបសន្តិសុខសង្គមជាលើកទី២តាមធានាគារអេស៊ីលីដា និងកាណាឌីពីថ្ងៃនេះទៅ
ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការបម្រើសេវាបើកផ្តល់របបសន្តិសុខសង្គម ប្រចាំខែគុម្ភៈឆ្នាំ២០២១ លើកទី២ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២១នេះតទៅនៅតាមធនាគារអេស៊ីលីដា ភីអិលស៊ី និងកាណាឌីយ៉ា ក.អ ទូទាំងប្រទេស។
សេចក្តីជូនដំណឹងនៃរបបបេឡាជាតិបានបញ្ជាក់ថា ចំពោះគ្រប់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេសកម្ពុជាអាចបើករបបសន្តិសុខសង្គមបានតាមរយៈធនាគារពីរកន្លែងគឺ ធនាគារអេស៊ីលីដា និង ធនាគារកាណាឌីយ៉ា នៅថ្ងៃនេះសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ លើកទី២ពីថ្ងៃទី២៥កុម្ភៈនេះតទៅ។
បងប្អូនអតីតយុទ្ធជន នៅតាមបណ្តាខេត្តទាំង២៤អាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់សាខាធនាគារអេស៊ីលីដាចាប់ពីព្រឹកថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២១តទៅ។ ដោយឡែកសម្រាប់បងប្អូន អតីតយុទ្ធជន នៅរាជធានីភ្នំពេញអាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់សាខាធនាគារកាណាឌីយ៉ា ក .អ បាន។
សរុបមកក្រសួងសង្គមកិច្ចបានអនុវត្តគោលការណ៍ដ៏ល្អនេះក្រោយមានគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលធ្វើឲ្យបងប្អូនអតីតយុទ្ធជនកាន់តែងាយស្រួលក្នុងការបើករបបសន្តិសុខសង្គមសម្រាប់ដោះស្រាយជីវភាពរៀងៗខ្លួនបានមួយកម្រិតថែមទៀតផងដែរ៕
ដោយ ៖ វិមាន


-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង