ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥ ក្នុងខេត្តស្វាយរៀង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥ ដែលជាអំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ផ្ទាល់។
ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំនួន៥ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្ដមឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃព្រហស្បត្តិ៍នេះ រួមមាននៅក្នុងខេត្តស្វាយរៀងមាន ប៉ុស្តិ៍រដ្ឋបាល ធ្លក, ប៉ុស្តិ៍រដ្ឋបាល ឈើទាល, ប៉ុស្តិ៍រដ្ឋបាល គ្រួស, ប៉ុស្តិ៍រដ្ឋបាល ព្រះពន្លា និងប៉ុស្តិ៍រដ្ឋបាល ថ្នាធ្នង់។ ដែលពិធីដាក់សម្ពោធឲ្យប្រើប្រាស់រួមគ្នាបានប្រារព្ធឡើងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្លក ស្រុកស្វាយជ្រំ ។
ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចាត់ទុក អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទាំង៥នេះ គឺជាចំណងដៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក និងលោកជំទាវ ផ្ដល់ជូនឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការ ចាំបាច់នៃការប្រើប្រាស់ជាក់ស្ដែងគាំទ្រដល់ការបម្រើការងាររបស់កងកម្លាំង នៅមូលដ្ឋាន ឲ្យកាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់ តែល្អប្រសើរ និងជាការរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និង គុណភាព នៃការផ្ដល់សេវាសាធារណៈ និងសេវាសន្តិសុខ ដែលជាមុំដ៏សំខាន់មួយមានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។
លោក ប៉េង ពោធិ៍សា បានថ្លែងនូវការអរគុណយ៉ាង ជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ដែលបានចូលរួមជាថវិកាសរុបប្រមាណជា ៧៥.០០០ដុល្លារ សម្រាប់គាំទ្រដល់ដំណើរការសាងសង់ ដើម្បីនាំឲ្យសម្រេចបាននូវសមិទ្ធផល ជាអគារធ្វើការថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៥ និងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានាពេលនេះ ដែលជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ស្រុក ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្ត ក្នុងការគាំទ្រដល់ការបំពេញការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ សង្គមនៅមូលដ្ឋាន ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានផ្តាំផ្ញេីដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានត្រូវបន្តបង្ក្រាបបញ្ហាបទល្មេីសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងល្បែងស៉ីសងជាដេីម ក្នុងនោះត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ទន្ទឹមនេះ កងកម្លាំងទាំងអស់ត្រូវតែមានការបេជ្ញាចិត្តខ្ពស់បំផុត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវ ការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើ។
ឯកឧត្តម ឌី វិជ្ជា បានដាក់ក្ដីសង្ឃឹមថា អគារធ្វើការថ្មីនេះ ក៏នឹងផ្ដល់នូវកម្លាំងជំរុញទឹកចិត្តដល់កងកម្លាំងនគរបាលមូលដ្ឋាននៃខេត្តស្វាយរៀង នឹងបន្តកសាងបាននូវស្នាដៃថ្មីៗ ល្អៗថែមទៀតក្នុងបុព្វហេតុ នៃការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវខិតខំថែរក្សាសមិទ្ធផល ដើម្បីធានាឲ្យការប្រើប្រាស់បានគង់វង្សយូរអង្វែង។
ក្នុងឱកាសចូលរួមដាក់សម្ពោធឱ្យប្រើប្រាស់អគារប៉ុស្តិ៍រដ្ឋបាលទាំង៥ នាព្រឹកនេះ ឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយជាសម្ភារៈឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលទាំង០៥ ក្នុង០១ប៉ុស្តិ៍ទទួលបានកុំព្យូទ័រលើតុ០១គ្រឿង និងម៉ាស៊ីនព្រីនធ័រ០១គ្រឿង៕
អត្ថបទ៖ ភក្ដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?