Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

បានផុស

នៅ

គិត​មកដល់​ថ្ងៃទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​នេះ ​រដ្ឋបាលខេត្ត​ព្រះ​សីហនុ​មាន​ជនបរទេស​ចំនួន​៨​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩​និង​បាន​យក​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​ធ្វើ​តេស្ត​ចំនួន​១៥៦២​នាក់​ស្រី​៥០៣​នាក់។

យោង​តាម​សេចក្តី​អំពាវ​នាវ​របស់​សាលាខេត្ត​ព្រះសីហនុ​ចុះ​ថ្ងៃទី​២៥​កុម្ភៈ​នេះ​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​បាន​បិទ​ទីតាំង​ចំនួន​៦​កន្លែង​រួមមាន​សណ្ឋាគារ និង​អគារ​ស្នាក់នៅ​ហើយ​ក្រុម​ឆ្លើយតប​បន្ទាន់​កំពុង​មមាញឹក​ក្នុង​ការ​ស្វែង​សំណាក​សង្ស័យ​កាន់តែ​ច្រើនឡើងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជា​ជនបរទេស​ទាំងឡាយ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការអនុវត្ត​តាម​វិធាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល និង​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល​។

ជា​មួយ​គ្នា​នេះ​ដែរ ​រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ​ឲ្យ​អនុវត្ត​វិធានការ​៣​ការពារ​រួមមាន​ពាក់​ម៉ាស លេង​ដៃ​ជាមួយ​សាប៊ូ ជែ​ល​ឬ​ទឹក​អាកុល​និង​រក្សា​គម្លាត​សុ​វត្តិភាព​បុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​និង​៣​កុំ​ដោយ​ទី​១​កុំទៅ​កន្លែង​ណា​ដែលមាន​មនុស្ស​កកកុញ​ច្រើន ទី​២​កុំទៅ​កន្លែង​ដែលមាន​បិទ​ជិត​និង​ប្រើ​ម៉ាស៊ីនត្រជាក់​និង​ទី​៣​កុំ​អោប​និង​ចាប់ដៃគ្នា​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចូល​សហគមន៍​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម